ការសិក្សាស្រាវជ្រាវនេះបង្ហាញពីរបៀបនៃការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ ដែលមិនត្រឹមតែអាចនឹងបញ្ជាក់ពីសេចក្ដីថ្លៃថ្នូរនិងសិទ្ធិស្មើភាពគ្នាសម្រាប់គ្រួសារទាំងអស់ប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកអាចនឹងធ្វើឱ្យមានថាមវ័ន្ត បរិយាប័ន្ន នវានុវត្តន៍ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាច្រើនជាងមុនទៀតផងដែរ។

ការសិក្សាបង្ហាញអំពី សក្ដានុពលអត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍ ដែលបានទាញចេញមកពីភស្ដុតាងនៃការសិក្សាស្រាវជ្រាវជាសកលនានា ទិន្នន័យរបស់ប្រទេសកម្ពុជា កិច្ចសម្ភាសអ្នកពាក់ព័ន្ធ និងគំរូនៃសេណារីយ៉ូចង្អុលបង្ហាញដោយបានយកមកអនុវត្តតាមវិធីសាស្ដ្រដែលបានទទួលស្គាល់ពីអន្តរជាតិ។ តួលេខទាំងអស់បានគូសបញ្ជាក់ និងចង្អុលបង្ហាញពីទំហំសក្ដានុពលនៃអានុភាពនិងទិសដៅនៃអត្ថប្រយោជន៍សេដ្ឋកិច្ច។

សក្ដានុពលអត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍គឺមាននៅក្នុង៥វិស័យសំខាន់ៗខាងក្រោម៖

  1. ការជំរុញវិស័យទេសចរណ៍
  2. ការទាក់ទាញវិនិ យោគទុន និង ជំនាញទេពកោសល្យ
  3. ការបង្កើនវិស័យឧស្សាហកម្មពិធីមង្គលការ
  4. ការពង្រឹងគ្រួសារ
  5. ការធ្វើឱ្យប្រសើរឡើងផ្នែកសុខភាព ផលិតភាព និង ពាណិជ្ជកម្ម

អង្គការសហគមន៍ឥន្ទធនូកម្ពុជា(ROCK) និងវេទិការអនាគតការបើកបង្ហាញសក្ដានុពល៖ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ប្រទេសកម្ពុជា (២០២៦)៖

– Full Report: KH/ភាសាអង់គ្លេស

– Summary Factsheet: ភាសាខ្មែរ/ភាសាអង់គ្លេស

អង្គការសហគមន៍ឥន្ទធនូកម្ពុជា កំពុងជ្រើសរើសបុគ្គលម្នាក់ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។
Please send your resume and cover letter via email to [email protected]

នេះគឺជាសាច់រឿងរបស់បងស្រីម្នាក់ អំពីដំណើរនៃការទទួលយកប្អូនរបស់ខ្លួនដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ដោយផ្តើមពីការមិនគាំទ្រទាល់តែសោះ រហូតដល់គាំទ្រយ៉ាងពេញទំហឹង ហើយថែមទាំងក្លាយជាបុគ្គលម្នាក់ ក្នុងការធ្វើឱ្យសមាជិកគ្រួសារផ្សេងទៀតទទួលយកប្អូនរបស់ខ្លួនពេញលេញ ។
ខ្ញុំបានចោទសំណួរសួរខ្លួនឯងថា“តើខ្ញុំជាអ្នកណាបានជាមិនគាំទ្រប្អូនខ្លួនឯង? ”

អានសាច់រឿង ភាសាខ្មែរ/អង់គ្លេស

នេះគឺជា របាយការណ៍សង្ខេប នៃកម្មវិធីអបអរទិវានៃក្តីស្រឡាញ់ និងកិច្ចសន្ទនាអំពីការបន្ដគាំទ្រ និងលើកកកម្ពស់ក្ដីស្រឡាញ់ចម្រុះរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្រោមមូលបទ «សាមគ្គីដើម្បីក្ដីស្រឡាញ់» ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលត្រូវបានសហការរៀបចំកម្មវិធីឡើងដោយអង្គការសហគមន៍ឥន្ទធនូកម្ពុជារួមជាមួយ ក្រុមអ្នកស្ម័គ្រចិត្ត និងបណ្ដាញអង្គការសង្គមស៊ីវិល ធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិនិន្នាភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ សិទ្ធិសុខភាពផ្លូវភេទ និងសិទ្ធសុខភាពបន្ដពូជ នៅប្រទេសកម្ពុជា។

របាយការណ៍សង្ខេប នៃកម្មវិធីអបអរទិវានៃក្តីស្រឡាញ់ និងកិច្ចសន្ទនា៖ ភាសាខ្មែរ |ភាសាអង់គ្លេស

អង្គការសហគមន៍ឥន្ទធនូកម្ពុជា ក្រុមអ្នកស្ម័គ្រចិត្ត និងបណ្ដាញអង្គការសង្គមស៊ីវិល ធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិនិន្នាភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ សិទ្ធិសុខភាពផ្លូវភេទ និងសិទ្ធសុខភាពបន្ដពូជ នៅប្រទេសកម្ពុជា[1] អបអរទិវានៃសេចក្ដីស្រឡាញ់តាមរយៈ កិច្ចសន្ទនាអំពីការបន្ដគាំទ្រ និងលើកកម្ពស់ក្ដីស្រឡាញ់ចម្រុះរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិងការសម្តែងសិល្បៈដោយរបស់សិល្បករ-ការិនីខ្មែរអាជីព មានទេពកោសល្យ និងល្បីល្បាញ ដែលនឹងប្រព្រឹត្ដទៅ នៅថ្ងៃព្រហស្បត្ដិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ០២៖០០រសៀល ដល់ម៉ោង ៥៖៣០ល្ងាច នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា (Cambodiana Hotel) ក្នុងគោលបំណង៖

ខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹង៖ អត្ថបទជាភាសាខ្មែរ/ អត្ថបទជាភាសាអង់គ្លេស

———–

[1] ១. អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ២.ក្រុមស្ម័គ្រចិត្តយុវជនអ្នកស្រឡាញ់ភេទដូចគ្នា ក្តីស្រឡាញ់គឺចម្រុះ ៣. អង្គការជីវិតស្រស់បំព្រង ៤. មូលនិធី មីក្រូឥន្ទធនូអន្ដរជាតិ ៥.អង្គការក្លាហាន ៦. អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ៩. អង្គការនារីដើម្បីសន្តិភាព ១០. អង្គការសីលការកម្ពុជា។

សហគមន៍ឥន្ទធនូកម្ពុជា សូមចែករំលែកជាមួយបងប្អូនទាំងអស់នូវអត្ថបទនិយាយអំពី «ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម» ដោយឆ្លុះបញ្ចាំងពីដំណើរ និងបរិការណ៍ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅអាទិភាព គឺការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ ដែលកំណត់ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

កាលពីខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានទទួលយកអនុសាសន៍ទាំង១២ នៃរបាយការណ៍ ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (យូ.ភី.អ) ជុំទី៤ ចំនួន១២អនុសាសន៍ ក្នុងការបន្ដវឌ្ឍនភាព នៃសិទ្ធិស្មើភាពគ្នារបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលក្នុងនោះមាន៧អនុសាសន៍ផ្តោតទៅលើការបន្តនូវវឌ្ឍនភាពឆ្ពោះទៅរកការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា។

សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រនៅគ្រប់ទិសទីនៃប្រទេសកម្ពុជានឹងបន្តធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធប្រកបដោយក្តីសង្ឃឹមកាន់តែខ្លាំងឡើង ថានាពេលដ៏ឆាប់ខាងមុខនេះ គូស្រករភេទដូចគ្នានៅកម្ពុជានឹងអាចរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលយើងស្រឡាញ់ ស្មើភាពគ្នាស្របតាមច្បាប់ ហើយគ្រួសាររបស់យើងទាំងអស់គ្នានឹងមានការទទួលស្គាល់ ការពារ និងធានាបាននូវការមិនរើសអើង សមភាព បរិយាបន្ន និងភាពសុខដុមក្នុងសង្គម ដោយស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព «មិនទុកនរណាម្នាក់ចោល»។

អត្ថបទ «ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម»៖
អត្ថបទជាភាសាខ្មែរ 
អត្ថបទជាភាសាអង់គ្លេស

ធម្មតា III គឺជាកម្រងសាច់រឿង របស់តួអង្គដែលជាអ្នកគាំទ្រសំខាន់ៗ នៅជុំវិញអ្នកស្រឡាញ់ភេទដូចគ្នា មានដូចជាឪពុកម្តាយ កូន មិត្តភក្តិ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន និងស្ថាប័ន របៀបគាំទ្រខុសៗគ្នា ទៅតាមតួនាទី និងទំនាក់ទំនងរបស់ពួកគេ ជាមួយអ្នកស្រឡាញ់ភេទដូចគ្នាដែលវានាំមកនូវសុភមង្គលសម្រាប់បុគ្គល និងសហគមន៍ប្រកបដោយសុខដុមរមនា។

សៀវភៅរូបថតនេះ មានគោលបំណងលើកយកសាច់រឿង វិជ្ជមានមួយចំនួន ដើម្បីជាការលើកទឹកចិត្តឱ្យមានការបើកចិត្តទូលាយទទួលយកនូវចម្រុះភាព នៃក្តីស្រឡាញ់ និងមនុស្សជាតិ និងបង្ហាញពីទិដ្ឋភាព ជាក់ស្តែង នៃការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា ។ អ្នកស្រឡាញ់ភេទដូចគ្នា គឺធម្មតា មិនខុសអីពីអ្នកឯទៀតទេ ព្រោះពួកគេគឺត្រូវការការគោរព និងឱកាសដូចគ្នាដែរ។ បន្ថែមពីលើនេះ ពួកយើង ក៏ចង់បង្ហាញការកោតសរសើរខ្ពស់ ចំពោះកម្លាំងកាយចិត្ត ពេលវេលា ការខិតខំប្រឹងប្រែង និងការគាំទ្រគ្នាទៅវិញទៅមករបស់រៀមច្បងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រដទៃទៀត។ ពួកយើង សង្ឃឹមថាសៀវភៅនេះ អាចជាការបណ្តុះទឹកចិត្ត របស់អ្នកអានឱ្យមានក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួន។

សៀវភៅធម្មតា៣ ទាំងភាសាខ្មែរ​ និងអង់គ្លេស

ឥន្ទធនូកណ្តាលភ្លៀង ជាចំណងជើងសៀវភៅត្លុក រៀបរាប់ពីរឿងពិតរបស់អ្នកស្រឡាញ់ភេទដូចគ្នាដែលជាសមាជិករបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ដែលបានជួបប្រទះនៅក្នុងសាលារៀន និងគ្រួសារ។ ដើម្បីរៀបរៀងកូនសៀវភៅត្លុកនេះឡើង ក្រុមការងាររ៉ក់បានសហការជាមួយសិល្បករពីររូបគឺ គូរគំនូរ ដោយសៅ ស្រីម៉ៅ និងសំណេរដៃ ដោយអេឡិច លីហួ។ សាច់រឿងនេះ និយាយពីដំណើរជីវិតរបស់យុវជននៅជនបទម្នាក់ឈ្មោះ សុភាព។ ចាប់តាំងពីសុភាពបានចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅទីក្រុងភ្នំពេញ គេបានព្យាយាមស្វែងយល់អំពីអត្តសញ្ញាណខ្លួនឯង នៅខណៈពេលបំពេញតួនាទីជាកូន និងនិស្សិតម្នាក់ នៅលើទឹកដីនិងបរិយាកាសថ្មីនៃរាជធានី។ ដំណើរជីវិតនេះមិនងាយស្រួលឡើយសម្រាប់សុភាព មានទាំងព្យុះភ្លៀង ភាពល្វីងជូរចត់សព្វបែបយ៉ាង តែសំណាងល្អដែលសុភាពមិនបានហែលឆ្លងឧបសគ្គទាំងនេះតែម្នាក់ឯងទេ។ សាច់រឿងសុភាព បង្ហាញនូវបទពិសោធន៍ជីវិតពិតរបស់ពលរដ្ឋជាច្រើននៅក្នុងសង្គមខ្មែរ ជាពិសេសយុវវ័យ។ ក្នុងវ័យជំទង់ បុគ្គលម្នាក់ចាប់ផ្តើមងឿងឆ្ងល់ ស្វែងយល់ ទទួលស្គាល់ និងបង្ហាញពីអត្តសញ្ញាណខ្លួនមកក្រៅ។

សាច់រឿងទាំងស្រុង៖

«មគ្គទេសក៍សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ» គឺជាឯកសារណែនាំពីអត្ថន័យ ការប្រើប្រាស់ និងលក្ខន្ដិកៈនានា នៃទម្រង់បែបកិច្ចសន្យាឯកជន ដើម្បីជួយសម្រួលទៅដល់អ្នកពាក់ព័ន្ធរួមមាន ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកសម្របសម្រួលនៃការចុះសេចក្តីថ្លែងទំនាក់ទំនងគ្រួសារ ដែលមានដូចជាអាជ្ញាធរមូលដ្ឋាន សមាជិកសកម្មនិងបុគ្គលិករបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជាជាដើម។

សម្រាប់ព័ត៌មានបន្ថែម៖

សៀវភៅមគ្គទេសក៍សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ ជាភាសាខ្មែរ

ខិត្តប័ណ្ណសេចក្តីថ្លែងទំនាក់ទំនងគ្រួសារ ជាភាសាខ្មែរ

វីដេអូណែនាំពីសេចក្តីថ្លែងទំនាក់ទំនងគ្រួសារ

 

ការស្រាវជ្រាវមួយនេះ គឺជាការសិក្សាលើកដំបូង ដែលបានធ្វើការចងក្រងប្រមូលផ្តុំនូវរាល់រឿងរ៉ាវបទពិសោធន៍បញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារប្រឆាំងទៅនឹងស្រ្តីស្រឡាញ់ស្រ្តី ស្រ្តីស្រឡាញ់ទាំងពីរភេទ និងស្រ្តីប្តូរយេនឌ័រជាបុរសនៅក្នុងប្រទេសកម្ពុជា។ មានស្រ្តីស្រឡាញ់ស្រ្តី ស្រ្តីស្រឡាញ់ទាំងពីរភេទ និងស្រ្តីប្តូរយេនឌ័រជាបុរស ជាច្រើនកំពុងប្រឈមនឹងការរើសអើងនឹងអំពើហិង្សាបណ្តាលមកពីកត្តានិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញយេនឌ័រ។ ការសិក្សាស្រាវជ្រាវនេះផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើទម្រង់នៃអំពើហិង្សាបង្កឡើងដោយសមាជិកគ្រួសារ ដែលជាបញ្ហាត្រូវបានមជ្ឈដ្ឋានទូទៅមើលរំលងឬមិនទទួលបានការអើពើក្នុងសង្គមនាពេលបច្ចុប្បន្ន។

ការសិក្សាស្រាវជ្រាវនេះបានចាប់ផ្តើមពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០១៩។ ក្រុមអ្នកស្រាវជ្រាវបានជួបសម្ភាសន៍ជាមួយស្រ្តីស្រឡាញ់ស្រ្តីចំនួន ២៣នាក់ ស្រ្តីស្រឡាញ់ទាំងពីរភេទចំនួន០៤នាក់ និងស្រ្តីប្តូរយេនឌ័រជាបុរសចំនួន ៣៤នាក់ ដែលសរុបមានចំនួន៦១នាក់ នៅក្នុងខេត្តចំនួន ០៨។ ក្នុងចំណោមនោះ ៥១% ស្មើនឹង៣១នាក់ មានអាយុក្រោម៣៥ឆ្នាំ។ លើសពីនេះទៀត ក្រុមអ្នកស្រាវជ្រាវក៏បានសុំសម្ភាសន៍ជាមួយឪពុក ម្តាយរបស់ពួកគាត់ចំនួន ០៤នាក់ អាជ្ញាធរនិងមន្ត្រីរាជរដ្ឋាភិបាលចំនួន ០៨នាក់ បុគ្គលិកភា្នក់ងារអង្គការសហប្រជាជាតិចំនួន ០៣នាក់ សាស្រ្តាចារ្យចំនួន ០៣នាក់ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលចំនួន ០៣នាក់។

ការសិក្សាស្រាវជ្រាវមួយនេះ បានរៀបចំធ្វើការសិក្សាដោយក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដឹកនាំដោយលោកស្រី កាស៊ូមី ណាកាហ្កាវ៉ា ជាសាស្រ្តាចារ្យផ្នែកយេនឌ័រនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ បុគ្គលិករបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជាបានផ្តល់មូលនិធិ ការសម្របសម្រួលលើការងារបចេ្ចកទេស និងការងារស្នូលមួយចំនួន ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការវិភាគទិន្នន័យ ដើម្បីផលិតចេញជារបាយការណ៍មួយនេះឡើង។

អានរបាយការណ៍ពេញ៖ ភាសាខ្មែរ/ភាសាអង់គ្លេស

សន្លឹកព័ត៌មាន៖ ភាសាខ្មែរ/ភាសាអង់គ្លេស

ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិ និងករណីយកិច្ចស្មើៗគ្នា ធានាដោយរដ្ឋធម្មនុញ្ញ ( មាត្រា៣១ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣)។ ប្រជាពលរដ្ឋស្រឡាញ់ភេទដូចគ្នាជាបុគ្គលក្ដី និងក្រុមគ្រួសារក្តី ត្រូវការ និងទទួលបានសេវាសាធារណៈ និងឯកសារអត្រានុកូលដ្ឋាន និងប័ណ្ណសម្គាល់ខ្លួនសំខាន់ៗ រួមមានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ និងសេវាគាំពារសង្គមផងដែរ ។ ដោយសារប្រទេសកម្ពុជាមិនទាន់មានច្បាប់ និងបទប្បញ្ញត្តិជាក់លាក់ដែល ១)ទទួលស្គាល់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ដៃគូភេទដូចគ្នា, ២)ទទួលស្គាល់អត្តសញ្ញាណយេនឌ័ររបស់អ្នកផ្លាស់ប្តូរយេនឌ័រ ដែលឆ្លើយតបតម្រូវការស្របនឹងស្ថានភាពពិតជាក់ស្តែង របស់អ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមគ្រួសាររបស់គេនៅឡើយទេ។.

ដូច្នេះ សៀវភៅ «សេវាសាធារណៈ និងសេវាគាំពារសង្គម ដែលអ្នកស្រឡាញ់ភេទដូចគ្នា និងគ្រួសារត្រូវការ» នឹងផ្តល់ព័ត៌មានខ្លីៗពីសេវាសាធារណៈ និង ឯកសារដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអាចទទួលបាន និងកម្រិតលក្ខខណ្ឌ នៃការទទួលបានផងដែរ។ សៀវភៅនេះ ក៏នឹងបង្ហាញទាំងជាការពន្យល់ រូបភាពពិត និងរូបពន្យល់បន្ថែមអំពីអត្តសញ្ញាណនីមួយៗនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងទំនាក់ទំនងនៃដៃគូ និងគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានទម្រង់ខុសៗគ្នា។ ក្រោយពីការស្វែងយល់បរិបទជាក់លាក់ យើងនឹងអាចឈានទៅរកការទទួលបានផ្នែកសេវាសាធារណៈ និង សេវាគាំពារសង្គម ដែលសហគមន៍នេះត្រូវការផ្អែកលើអត្តសញ្ញាណរបស់ពួកគេ ក៏ដូចជាទម្រង់នៃក្រុមគ្រួសាររបស់ពួកគេ។

អានសៀវភៅជាភាសាខ្មែរ

ប្រព័ន្ធថែទាំ និងគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា តាមរយៈបទពិសោធន៍ការងាររបស់សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ត្រូវបានរៀបរៀងឡើង ដើម្បីជាឯកសារសម្រាប់ឆ្លុះបញ្ចាំង ស្វែងយល់ រៀនសូត្រ និងចែករំលែកនូវបញ្ហា តម្រូវការ និងការឆ្លើយតបល្អៗចំពោះសមាជិករ៉ក់កន្លងមក។ ដូច្នេះ រ៉ក់សង្ឃឹមថា កូនសៀវភៅនេះនឹងផ្តល់ជាប្រយោជន៍ក្នុងការជួយបន្តការយកចិត្តទុកដាក់ ការថែទាំខ្លួនឯង និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជាសង្គម ទៅតាមធនធាន លទ្ធភាព និងសេវាគាំពារសង្គមដែលមានស្រាប់។

អានសៀវភៅជាភាសាខ្មែរ

ទីកក់ក្តៅ គឺជាកម្រងសាច់រឿងរូបថត ដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងរបស់ក្រុមគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។ កម្រងរូបថតនេះ ត្រូវបានផ្តិតយកដោយសិល្បករឯកសារ ព្រហ្ម អ៊ីរ៉ូ និងអមដោយអត្ថបទដោយក្រុមការងាររបស់ រ៉ក់។ វាណែនាំអំពីរឿងរ៉ាវដ៏ល្អៗនៃការតស៊ូអត់ធន់ ទំនាក់ទំនងនិងការកសាងក្រុមគ្រួសារ និងជាពិសេសនោះគឺក្តីស្រឡាញ់។

ក្រុមគ្រួសារនីមួយៗ បង្ហាញខ្លួនតាមរយៈរូបថតពីរសន្លឹក ដែលអនុញ្ញាតឱ្យយើងឃើញពីពហុតួនាទីរបស់ពួកគេនៅក្នុងរង្វង់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ តាមរយៈទិដ្ឋភាពដ៏ស្និទ្ធស្នាលនៅផ្ទះ និងរូបភាពនៅក្នុងភូមិស្រុករបស់គេ។

ចូលទៅអានខ្លឹមសារ៖ ភាសាខ្មែរ/ភាសាអង់គ្លេស

«រៀមច្បងសហគមន៍ឥន្ទធនូកម្ពុជា» គឺជាកម្រងសាច់រឿងរបស់រៀមច្បង ហើយជាចាស់ទុំរបស់សហគមន៍ឥន្ទធនូកម្ពុជាចំនួន១២រូប ដែលលោកបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ក្នុងការជួយចងក្រង និងកៀរគរសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅទូទាំង២៥ខេត្ត-រាជធានី នៃប្រទេសកម្ពុជា ឱ្យមានទំនាក់ទំនង និងការជ្រោមជ្រែងគ្នាប្រៀបដូចជាចង្កឹះមួយបាច់។ ភាពជាសហគមន៍ឥន្ទធនូកម្ពុជាបានជំរុញអ្នកស្រឡាញ់ភេទដូចគ្នាឱ្យមានទំនុកចិត្ត និងសេចក្តីក្លាហានហ៊ានទទួលស្គាល់ ទទួលយក និងរស់នៅក្នុងភាពជាខ្លួនឯង រហូតដល់ហ៊ានចេញមុខជាចំហរទៅកាន់ឪពុកម្តាយ គ្រួសារ មិត្តភក្តិ និងសហគមន៍ តាមលក្ខខណ្ឌ ក៏ដូចជាពេលវេលាសមស្របផ្សេងៗគ្នា។

ចូលទៅអានខ្លឹមសារ៖ ភាសាខ្មែរ/អង់គ្លេស

សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រជាច្រើននៅកម្ពុជាបាន និងកំពុងចូលរួមអបអរសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រនៅប្រទេសថៃដែលជាប្រទេសជិតខាងយើង ក្រោយពេលព្រឹទ្ធសភាបានបោះឆ្នោតសម្រេចទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមិថុនា ២០២៤។ ជ័យជម្នះនេះបានធ្វើឱ្យយើងទាំងអស់គ្នាមានសេចក្តីរំភើប និងសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើង ថានាពេលដ៏ឆាប់ខាងមុខនេះ គូស្រករភេទដូចគ្នានៅកម្ពុជានឹងអាចរៀបការស្មើភាពគ្នាតាមផ្លូវច្បាប់។ សំបុត្រអាពាហ៍ពិពាហ៍ពិតជាមានសារៈខ្លាំងសំខាន់ណាស់ក្នុងការជួយការពារដៃគូ និងគ្រួសារបានយ៉ាងទូលំទូលាយក្រោមប្បញ្ញតិច្បាប់។

ក្នុងឱកាសនេះ សហគមន៍ឥន្ទធនូកម្ពុជាសូមចែករំលែកជាមួយប្រិយមិត្តទាំងអស់នូវអត្ថបទខាងក្រោម ដោយឆ្លុះបញ្ចាំងពីដំណើរ និងបរិការណ៍ ដើម្បីឆ្ពោះសម្រេចបាននូវគោលដៅអាទិភាពដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានកំណត់ នោះគឺការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍។

អត្ថបទ «ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម»៖
អត្ថបទជាភាសាខ្មែរ
អត្ថបទជាភាសាអង់គ្លេស

ដោយ៖ សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់), ១០ កុម្ភៈ ២០២៣

សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ពិតជាមានសេចក្តីរីករាយ ដែលអ្នកជំនាញឯករាជ្យរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ ឬ IE SOGI បានបង្ហាញនៅក្នុងសេចក្តីសន្និដ្ឋាននៃទស្សនកិច្ចនៅប្រទេសកម្ពុជា អំពីសារៈសំខាន់នៃ «ការទទួលស្គាល់ដោយច្បាប់ចំពោះគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាគឺជាគន្លឹះនៃសមាហរណកម្មក្នុងសង្គម»។ អានអត្ថបទពេញជាភាសាខ្មែរ


សេចក្តីថ្លែងការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស អំពីដំណើរទស្សនៈកិច្ចរបស់ IE SOGI​ មកកម្ពុជា


 

អត្ថបទព័ត៌មានចុះផ្សាយ៖

"អ្នកជំនាញអង្គការសហប្រជាជាតិ៖ គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាត្រូវការការទទួលស្គាល់ផ្លូវច្បាប់សម្រាប់ការធ្វើសមាហរណកម្មសង្គមនៅក្នុងប្រទេសកម្ពុជា"​៖ ភាសាខ្មែរ|ភាសាអង់គ្លេស

បទយកការណ៍ដោយវិទ្យុ RFI-ខេមរភាសា៖ ជាភាសាខ្មែរ

km