របាយការណ៍យន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់(យូ.ភី.អ)នៃប្រទេសកម្ពុជាជុំទី៤ ស្តីពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ(សូជីអេសស៊ី) និងសិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ

ក្នុងឡុងពេលការពិនិត្យឡើងវិញជាសកលតាមកាលកំណត់(យូ.ភី.អ/UPR)ជុំទី៤របស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានទទួលយកអនុសាសន៍ទាំង១២ ដែលផ្តោតទៅលើការបន្តនូវវឌ្ឍនភាពនៃសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងលក្ខណៈភេទ(សូជីអេសស៊ី/SOGIESC) ឬសិទ្ធិស្មើភាពគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នា(LGBTIQ+)។ ការទទួលស្គាល់អនុសាសន៍យូ.ភី.អ/UPRជុំទី៤នេះ ផ្តោតទៅលើអាទិភាពសំខាន់ៗចំនួនបីគឺ៖

  • ការបន្តនូវវឌ្ឍនភាពឆ្ពោះទៅរកការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា
  • បង្កើតឱ្យមានច្បាប់ទទួលស្គាល់អត្តសញ្ញាណយេនឌ័រ ដែលកំណត់ដោយបុគ្គលជាអ្នកប្តូរយេនឌ័រ និងបុគ្គលដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ
  • ការទទួលបានសមភាពពេញលេញសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា និងអនុវត្តនូវិធានការការពារប្រកបដោយប្រសិទ្ធិភាពចំពោះការរើសអើងផ្នែកលើនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងលក្ខណភេទ(សូជីអេសស៊ី/SOGIESC)

 

- សន្លឹកព័ត៌មានសង្ខេប ទាក់ទងនឹងការទទួលយកអនុសាសន៍យូ.ភី.អជុំទី៤ ស្តីពីសិទ្ធិស្មើភាពគ្នារបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលរដ្ឋាភិបាលកម្ពុជាបានទទួលយក៖ ភាសាខ្មែរ/ភាសាអង់គ្លេស

សំណើររួមគ្នារបស់សង្គមការស៊ីវិលស្តីពីសិទ្ធិ SOGIESC -SRHR សម្រាប់UPRជុំទី៤ របស់ប្រទេសកម្ពុជា

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) រួមជាមួយអង្គការសង្គមស៊ីវិល ដាក់របាយការណ៍នៃយន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់(យូ.ភី.អ)ជុំទី៤ ស្តីពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ(សូជីអេសស៊ី) និងសិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ នៅប្រទេសកម្ពុជា។

របាយការណ៍រួមរបស់អង្គការសង្គមស៊ីវិលនៃយន្ដការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (យូ.ភី.អ) ជុំទី៤ ស្តីពីសិទ្ធិនិន្នាការភេទ អត្ដសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (សូជីអេសស៊ី-SOGIESC) និង សិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ ដោយបង្ហាញពីការប៉ាន់ប្រមាណនៃការវិវឌ្ឍរបស់ប្រទេសកម្ពុជាចំពោះការអនុវត្តអនុសាសន៍ចំនួន៩ ទាក់ទងនឹងសិទ្ធិសូជីអេសស៊ី និងសិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ ដែលកម្ពុជាបានទទួលយកកាលពី យូ.ភី.អ ជុំទី៣ ព្រមទាំងការទទួលស្គាល់នូវចំណុចវិជ្ជមានជាជំហាន ចំពោះវឌ្ឍនភាព ក៏ដូចជាចន្លោះប្រហោងនៃការអនុវត្តអនុសាសន៍ផងដែរ។ របាយការណ៍នេះផងដែរ ក៏ដាក់ស្នើនូវអនុសាសន៍អាទិភាពជាក់លាក់ ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍យូ.ភី.អ ជុំទី៤ ដើម្បីធានាការពារ នូវសិទ្ធិសូជីអេសស៊ី និង សិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ និងសមភាពយេនឌ័រសម្រាប់ស្រ្តីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ នៅប្រទេសកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព “មិនទុកនរណាម្នាក់ចោល”។

របាយការណ៍ត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (យូ.ភី.អ) នៃប្រទេសកម្ពុជា ជុំទី៤ ស្តីពីសិទ្ធិនិន្នាការភេទ អត្ដសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (សូជីអេសស៊ី-SOGIESC) និងសិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ- របាយការណ៍ពេញ៖ ភាសាអង់គ្លេស

របាយការណ៍ត្រួតពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (យូ.ភី.អ) នៃប្រទេសកម្ពុជា ជុំទី៤ ស្តីពីសិទ្ធិនិន្នាការភេទ អត្ដសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (សូជីអេសស៊ី-SOGIESC) និងសិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ ភាសាអង់គ្លេស / ភាសាខ្មែរ

ព័ត៌មានពីរបាយការណ៍UPRជុំទី៣

របាយការណ៍(យូ.ភី.អ) ពាក់កណ្តាលអាណត្តិ ជុំទី៣(ឆ្នាំ២០២២) នៅប្រទេសកម្ពុជា ស្តីពីសិទ្ធិនិន្នាការភេទ អត្ដសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (សូជីអេសស៊ី-SOGIESC) និងសិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ៖ link

របាយការណ៍(យូ.ភី.អ) ស្តីពីសិទ្ធិនិន្នាការភេទ អត្ដសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ (សូជីអេសស៊ី-SOGIESC) និងសិទ្ធិសុខភាពផ្លូវភេទ និងបន្ដពូជ៖ link

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.