របាយការណ៍ពាក់កណ្តាលអាណត្តិនៃការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (យូ.ភី.អ) ស្តីអំពី សិទ្ធិស្រ្តីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ នៅប្រទេសកម្ពុជា

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ អង្គការសង្គមស៊ីវិលបានចេញផ្សាយរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកលតាមកាលកំណត់ (យូ.ភី.អ) ស្តីអំពី សិទ្ធិស្រ្តីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ នៅប្រទេសកម្ពុជា។

របាយការណ៍នេះបង្ហាញនូវការប៉ាន់ប្រមាណនៃ វឌ្ឍនភាពរបស់កម្ពុជាក្នុងការអនុវត្តអនុសាសន៍ដែល បានទទួលយក កាលពីឆ្នាំ២០១៩ និងស្នើសកម្មភាពជាក់លាក់បន្ទាប់ដើម្បីការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានជាភាសាអង់គ្លេស៖ https://bit.ly/35KcdEq និងជាភាសាខ្មែរ៖ https://bit.ly/35PFBcM

របាយការណ៍ពេញជាភាសាអង់គ្លេស៖ https://bit.ly/3ptZdd8

សន្លឹកព័ត៌មានសង្ខេបជាភាសាអង់គ្លេស៖ https://bit.ly/3pnVrSE និងជាភាសាខ្មែរ៖ https://bit.ly/3ptanij

ក្រោយពីការផ្សព្វផ្សាយនៃការរៀបចំរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីសិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និង សុខភាពផ្លូវភេទបន្តពូជ ពួកយើងបានរៀបចំការពិភាក្សាតស៊ូមតិជាបន្តបន្ទាប់ក្នុងកំឡុងខែមីនា និងមេសា ឆ្នាំ២០២២ ជាមួយអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន ៖ អ្នកតំណាងពីរាជរដ្ឋាភិបាលកម្ពុជា (គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ) រដ្ឋផ្តល់អនុសាសន៍យូ ភី អ (កាណាដា ហូឡង់ ស៊ីស្លង់ អូស្ត្រាលី ស៊ុយអ៊ែត និងម៉ិចស៊ីកូ) និងភ្នាក់ងារអង្គការសហប្រជាជាតិ (អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា UNFPA និង UNICEF)។

កិច្ចពិភាក្សាជាមួយអ្នកពាក់ព័ន្ធសំខាន់ៗទាំងនេះគឺ ដើម្បី ១) ពិភាក្សាពីវឌ្ឍនភាពក្នុងអនុវត្តអនុសាសន៍ យូ ភី អ ផ្តោតលើ សិទ្ធិនិន្នាការភេទ អត្តសញ្ញាណយេនឌ័រនិងការបង្ហាញយេនឌ័រ និងលក្ខណៈភេទ និងសិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ ដែលទទួលយកដោយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០១៩ និង២)ពិភាក្សាអំពីជំហានបន្តដើម្បីគាំទ្រវឌ្ឍនភាពឈានទៅសម្រេចបានការពារសមភាពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា ស្របទៅតាមការអនុវត្តអនុសាសន៍យូ ភី អ និងទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានដាក់អាទិភាពដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

របាយការណ៍សង្ខេបលទ្ធផលនៃកិច្ចពិភាក្សាទាំងនេះ៖ ភាសាអង់គ្លេស | ខ្មែរ

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.