ការសម្ពោធយុទ្ធនាការខ្ញុំទទួលយក

នៅថ្ងៃទី៩ និង ១១ ខែធ្នូ ឆ្នាំ២០២១ សហគមន៍ឥន្ទធនូកម្ពុជា និងបណ្ដាញដៃគូសង្គមស៊ីវិលចូលរួមជាលក្ខណៈបុគ្គល ក្រុម និងស្ថាប័ន រួមមាន វុធ លីណូ ប្រធានផ្នែកសិល្បៈនៃគម្រោងសិល្បៈស ស ក្រុមរបាំបុរាណនិងសហសម័យឱក ព្រហ្មសុដន្ត្រៈនិងនាដ្យរស ក្រុមយុវជនស្ម័គ្រចិត្តក្តីស្រឡាញ់គឺចម្រុះ មូលនិធិមីក្រូឥន្ទធនូអន្តរជាតិកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងសមាគមចាសអាស៊ី អាគ្នេយ៍​ បានសម្ពោធយុទ្ធនាការ "ខ្ញុំទទួលយក" ដើម្បីទទួលបានសមភាពច្បាប់អាពាហ៍ពិពាហ៍។ 

អ្នកអាចចូលមើលលទ្ធផលសំខាន់ៗនៃកម្មវិធីសម្ពោធនេះ ៖ ភាសាខ្មែរ | ភាសាអង់គ្លេស

និង វិដេអូសង្ខេបនៃព្រឹត្តការណ៍កម្មវិធី ៖

យុទ្ធនាការ “ខ្ញុំទទួលយក” មានគោលបំណងជម្រុញឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ដៃគូស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរយេនឌ័រ (LGBT+) នៅ ក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះធ្វើការលើកកម្ពស់ការយល់ដឹង និងការទទួលយកពីសាធារណៈចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) និងចូលរួមចំណែកជម្រុញ ការការពារផ្នែកច្បាប់នៃសមភាពអាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ស្របនឹងឆន្ទៈរាជរដ្ឋាភិបាល third Universal Periodic Review (UPR). Campaign material and media coverages available at ខ្ញុំទទួលយក – I ACCEPT Campaign webpage and Facebook page: ខ្ញុំទទួលយក  @iacceptmek

 

 

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.