កម្មវិធីប្រចាំឆ្នាំ
កម្មវិធីសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា (IDAHOTB) និងទិវាសិទ្ធិមនុស្សអន្តរជាតិ (IHRD) គឺជាកម្មវិធីសំខាន់ៗពីរសម្រាប់រ៉ក់ ។ យើងបានមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជាដើម្បីអបអរចំពោះរូបយើងជាខ្លួនយើង និងសិទ្ធិរបស់យើង។ កម្មវិធីនេះគឺជាវេទិកាសម្រាប់មនុស្សរបស់រ៉ក់ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍផ្ទៃក្នុង។ សមាជសមាជិករបស់រ៉ក់ក៏ធ្វើឡើងក្នុងកំឡុងពេលព្រឹត្តិការណ៍នេះដែរ។ វិធីសាស្ត្ររបស់យើងក្នុងការរៀបចំកម្មវិធីទាំងអស់នេះគឺប្រើប្រាស់វិធីសាស្ត្របែបវប្បធម៌ និងសង្គមដូចជាការសម្ដែង និងការតាំងពិពណ៌ជាដើម។