«ទីកក់ក្តៅ» ពិព័រណ៍រូបថតអនឡាញពីគ្រួសារឥន្ទធនូ
គម្រោងរូបថតអំពីក្រុមគ្រួសារឥន្ទធនូនៅក្នុងប្រទេសកម្ពុជាបង្ហាញជូននូវកម្រងរូបភាពនិងសាច់រឿង នៃក្រុមគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នាដែលមានសណ្ឋានខុសៗគ្នា។ កម្មវិធីនេះ ជាការប្រារព្ធនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ក្នុងគោលបំណងប្រារព្ធនូវវត្តមានរបស់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ឬគ្រួសារឥន្ទធនូ ដែលខ្លះជាក្រុមគ្រួសារសាច់ឈាមបង្កើត និងខ្លះទៀតជាគ្រួសារចិញ្ចឹម។ បើទោះបីជាច្បាប់មិនទាន់មានការអនុញ្ញាតិដល់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នារៀបអាពាហ៍ពិពាហ៍ និងស្មុំកូនពេញលេញក៏ដោយ ក្តីស្រឡាញ់ក៏នៅតែជាខ្លឹមដ៏សំខាន់នៃការកសាង និងការរក្សាគ្រួសារ។ ក្តីស្រឡាញ់សំដៅទៅលើការស្រឡាញ់ដែលប្រកបដោយ ការទទួលខុសត្រូវ ការចេះពិភាក្សាគ្នា និងការមើលថែ ព្រមទាំងការយកចិត្តទុកដាក់ចំពោះគ្នាជាដើម។
រូបថតដោយ៖ ព្រហ្ម អ៊ីរ៉ូ
ដោយមានការគាំទ្រពី គម្រោងសិល្បៈស-ស សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) និង Document Our History Now
សូមចុចទៅលើរូបថតនីមួយៗសម្រាប់ចូលទៅកាន់សាច់រឿងរបស់ពួកគេ