ធម្មតា II

នៅក្នុងស្នាដៃរូបថតជាគូរៗទំហំធំ ដែលមានចំណងជើងថាធម្មតាII (២០១៣) វុធ លីណូ បង្ហាញតួអង្គក្នុងឥរិយាបថធ្វើអោយយើងគិតពិចារណា​និងពង្រីកការយល់ដឹងរបស់យើងអំពីបញ្ហាផ្លូវភេទ គ្រួសារ និងការចងចាំ។

ស្នាដៃនេះ គឺជាលទ្ធផលបន្ដពីស្នាដៃមុននៃរូបថតនិងសំលេងអំពីបុគ្គលបុរសស្រឡាញ់បុរសមួយចំនួន​ដែលមានចំណងជើងថា ធម្មតា(២០១១)។ ធម្មតារួមមានរូបថតពណ៌ទំហំធំ និងឯកសារសម្លេងដែលព្យួរជារង្វង់។ ស្នាដៃនេះចោទសួរពីព្រំដែនរវាងភាពជាឯកជននិងសាធារណៈភាពខាងក្នុងនិងខាងក្រៅ។ រូបថតនៃមុខរបស់បុគ្គលទាំងនេះ មានបង្ហាញនៅខាងក្នុងរង្វង់ផង និងខាងក្រៅរង្វង់ផង ប៉ុន្ដែសម្ព័ន្ធភាពរបស់អ្នកទស្សនាជាមួយរូបថតទាំងនោះមានភាពខុសគ្នា រវាងពីខាងក្នុងនិងខាងក្រៅ។ រូបថត និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គលទាំងនោះ កើតចេញពីសិក្ខាសាលាខ្លីមួយ ដែលត្រូវបានរៀបចំជាមួយអ្នកសម្របសម្រួលអាជីពម្នាក់ និងបុរសស្រឡាញ់បុរសចំនួន ៩ នាក់ ដែលបានផ្លាស់ប្ដូររឿងរ៉ាវជីវិតផ្ទាល់ខ្លួននានាក្នុងរយៈពេលពីរថ្ងៃ ក្នុងគោលបំណងបង្កើតនូវការសន្ទនាសាធារណៈដ៏ស្និតស្នាលមួយអំពីនិងនៅក្នុងចំណោមសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា(ស្រ្ដីស្រឡាញ់ស្រ្ដី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរ និងអ្នកប្ដូរភេទ)។

សូមអានបន្ថែមនៅទីនេះ៖ Thoamada II Download

អ្នកអាចចូលរួមបុព្វហេតុ​តាមរយៈការបរិច្ចាគ ព្រមទាំងទទួលសៀវភៅជាអនុស្សាវរីយ៍។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.