«រៀមច្បងសហគមន៍ឥន្ទធនូកម្ពុជា»
«រៀមច្បងសហគមន៍ឥន្ទធនូកម្ពុជា» គឺជាកម្រងសាច់រឿងរបស់រៀមច្បង ហើយជាចាស់ទុំរបស់សហគមន៍ឥន្ទធនូកម្ពុជាចំនួន១២រូប ដែលលោកបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ក្នុងការជួយចងក្រង និងកៀរគរសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅទូទាំង២៥ខេត្ត-រាជធានី នៃប្រទេសកម្ពុជា ឱ្យមានទំនាក់ទំនង និងការជ្រោមជ្រែងគ្នាប្រៀបដូចជាចង្កឹះមួយបាច់។ ភាពជាសហគមន៍ឥន្ទធនូកម្ពុជាបានជំរុញអ្នកស្រឡាញ់ភេទដូចគ្នាឱ្យមានទំនុកចិត្ត និងសេចក្តីក្លាហានហ៊ានទទួលស្គាល់ ទទួលយក និងរស់នៅក្នុងភាពជាខ្លួនឯង រហូតដល់ហ៊ានចេញមុខជាចំហរទៅកាន់ឪពុកម្តាយ គ្រួសារ មិត្តភក្តិ និងសហគមន៍ តាមលក្ខខណ្ឌ ក៏ដូចជាពេលវេលាសមស្របផ្សេងៗគ្នា។