សេចក្តីប្រកាសព័ត៌មាន៖ ការចេញផ្សាយសៀវភៅរូបត្លុក ៖ «ឥន្ទធនូកណ្តាលភ្លៀង»

ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១

 

«ឥន្ទធនូកណ្តាលភ្លៀង» ជាចំណងជើងសៀវភៅត្លុក រៀបរាប់ពីរឿងពិតរបស់អ្នកស្រឡាញ់ភេទដូចគ្នាដែលជាសមាជិករបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ដែលបានជួបប្រទះនៅក្នុងសាលារៀន និងគ្រួសារ។ ដើម្បីរៀបរៀងកូនសៀវភៅត្លុកនេះឡើង ក្រុមការងាររ៉ក់បានសហការជាមួយសិល្បករពីររូបគឺ គូរគំនូរ ដោយសៅ ស្រីម៉ៅ និងសំណេរដៃ ដោយអេឡិច លីហួ។ សាច់រឿងនេះ និយាយពីដំណើរជីវិតរបស់យុវជននៅជនបទម្នាក់ឈ្មោះ សុភាព។ ចាប់តាំងពីសុភាពបានចាកចេញពីស្រុកកំណើតមកបន្តការសិក្សានៅទីក្រុងភ្នំពេញ គេបានព្យាយាមស្វែងយល់អំពីអត្តសញ្ញាណខ្លួនឯង នៅខណៈពេលបំពេញតួនាទីជាកូន និងនិស្សិតម្នាក់ នៅលើទឹកដីនិងបរិយាកាសថ្មីនៃរាជធានី។ ដំណើរជីវិតនេះមិនងាយស្រួលឡើយសម្រាប់សុខភាព មានទាំងព្យុះភ្លៀង ភាពល្វីងជូរចត់សព្វបែបយ៉ាង។ តែសំណាងល្អដែលសុភាពមិនបានហែលឆ្លងឧបសគ្គទាំងនេះតែម្នាក់ឯងទេ។

 

Sopheap story shows the real experiences of many Cambodian citizens and especially, young people. In young adulthood, a phase that people are curious, wanting to explore, accept and express their identity, Transgenders and also LGB group face rejection from their families (RoCK, 2015 ) and discrimination at school, later in life, at the workplace (CCHR, 2015). The recognition and respect in the society and the protection by law and policy create a safe environment and allow the LGBT+ community to be one of the healthy cells of our motherland, Cambodia. RoCK hopes this comic encourages the LGBT+ community through the illustration of a possible solution that already happened and the supports they could find around them. It is a reminder of hope, encouragement to proceed the journey, that rainbow could be seen, even though the rain has not calmed down yet.This booklet is also an attempt to raise awareness and empathy toward the LGBT+ community that will bring social harmony for all.

 

«ឥន្ទធនូកណ្តាលភ្លៀង» ភាគទី១នេះ គឺជាការបោះពុម្ពសាកល្បងដំបូងរបស់សហគមន៍ឥន្ទធនូកម្ពុជា ចំពោះការរៀបរៀងសៀវភៅត្លុកជារឿងភាគ។ លោកអ្នកអាចស្វែងរកសៀវភៅនេះបាននៅការិយាល័យ សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ដែលមានអាសយដ្ឋានផ្ទះលេខ៥០D ផ្លូវលេខ៤៥៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ និងនៅហាង ពិចិត្រ ដែលមានអាសយដ្ឋានផ្ទះលេខ១១Z ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា ថវិកាដែលទទួលបានពីការចូលរួមវិភាគទានពីការជាវសៀវភៅត្លុកនេះ នឹងយកមកប្រើប្រាស់សម្រាប់ត្រៀមជាកញ្ចប់គាំទ្រ ដើម្បីឆ្លើយតបនឹងស្ថានភាពបន្ទាន់របស់សមាជិកសហគមន៍ឥន្ទធនូកម្ពុជា ដែលទទួលផលប៉ះពាល់ពីជំងឺកូវីដ១៩ និងសកម្មភាពការងារមួយចំនួនរបស់រ៉ក់។
 ###

 

អំពីរ៉ក់

 

 អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលធ្វើការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។ រ៉ក់ ធ្វើការជិតស្និទជាមួយសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា និងអាជ្ញាធរមូលដ្ឋានទូទាំងប្រទេសកម្ពុជា ដើម្បីធានាបាននូវការការពាររយៈពេលយូអង្វែង ព្រមទាំងការគាំទ្រសមភាពសិទ្ធិ និងការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នា និងគ្រួសាររបស់ពួកគេ។

 

អំពីសិល្បករ

 

សៅ ស្រីម៉ៅ (កើតឆ្នាំ ១៩៨៦ នៅជំរុំជនភៀសខ្លួនសាយ ២ ព្រំប្រទល់ប្រទេសថៃ) បានបញ្ចប់ការសិក្សាពីសាលាសិល្បៈ របស់អង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបងនៅឆ្នាំ ២០០៦ និងជាសិស្សពីថ្នាក់សិល្បៈសម័យ របស់គម្រោងសិល្បៈស-ស ក្នុងឆ្នាំ ២០១៦។ គាត់បង្កើតស្នាដៃសិល្បៈ ដោយប្រើប្រាស់សម្ភារៈចម្រុះរួមមាន គំនូរ រូបថតគំនូរឌីជីថល ចម្លាក់ និងការសម្តែង។ ស្នាដៃរបស់គាត់ភាគច្រើនគឺធ្វើការស្វែងយល់អំពីការបញ្ចេញអារម្មណ៍ និងការចងចាំផ្ទាល់ខ្លួន ក៏ដូចជាការផ្លាស់ប្តូរទិដ្ឋភាព និងផ្លូវចិត្តរបស់សហគមន៍ទីក្រុង និងជនបទនៅប្រទេសកម្ពុជា ។

 

អេឡិច លីហួ មានឈ្មោះផ្លូវការ គឺប្រាក់ ម៉ង់លីហួ។ គាត់ចូលចិត្តអក្សរស្អាតៗ តាំងពីតូចមកម្ល៉េះ។ រហូតដល់ឆ្នាំ២០១៩ គាត់ចាប់ផ្តើមចាប់អារម្មណ៍លើសិល្បៈនៃការឆ្លាក់អក្សរ (Calligraphy) និងសម្រេចចិត្តប្រលូកក្នុងវិស័យសិល្បៈនេះតាមរយៈកម្មវិធី ផ្សារអាត (Psar Art)។ គាត់ឆ្លាក់អក្សរដោយដៃលើបន្តោងសោរធ្វើពីឈើ ក្តារឈើ កាតជូនពរ និងកាតផូស្តាល់ជាដើម។ គាត់ចូលចិត្តភាពច្នៃប្រឌិតតាមរយៈការឆ្លាក់នេះ ហើយគិតថាវាជាកាដូមួយដ៏មានន័យសម្រាប់អ្នកដែលយើងស្រលាញ់ចូលចិត្ត។
                                                                                                                  ###

 

សម្រាប់ព័ត៌មានបន្ថែម៖
ទុយ រស្មី
ជំនួយការទំនាក់ទំនង
លេខទូរស័ព្ទ៖ 0962092648/ 077 47 24 52
អ៉ីម៉ែល៖ [email protected]

 

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.