...

ទិវាសិទ្ធិមនុស្សអន្តរជាតិ ២០២០

ក្នុងការអបអរសាទរកម្មវិធីសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២០⁣ រ៉ក់បានប្រារព្ធតាមរយៈការដាក់តាំងពិព័រណ៍អនឡាញអំពីក្រុមគ្រួសារឥន្ទធនូក្នុងប្រទេសកម្ពុជា​ ដែលមានចំណងជើងថា «ទីកក់ក្តៅ»​ និងរួមជាមួយនឹងការសម្ពោធអនឡាយវិដេអូបទ «ពណ៌ស្នេហ៍»។ រូបថត និងវីដេអូបទចម្រៀង មានគោលបំណងអបអរនូវវត្តមាននៃគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា និងក្តីស្រឡាញ់ចម្រុះដែលធ្វើឲ្យជីវិតរបស់ពួកយើងស្រស់ស្អាត។​ ការប្រារព្ធរបស់ពួកយើងឆ្នាំនេះមានភាពខុសប្លែកពីឆ្នាំមុនៗ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដែលជារៀងរាល់ឆ្នាំ ពួកយើងតែងតែប្រារព្ធកម្មវិធីសិទ្ធិតាមរយៈការសម្តែងសិល្បៈ និងចែករំលែកសារគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាពីសំណាក់សមាជិករ៉ក់ អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិផងដែរ។ ទោះជាយ៉ាងណាក៏ដោយពួកយើងសង្ឃឹមថារូបថត និងសាច់រឿងក៏ដូចជាវីដេអូចម្រៀង នឹងផ្ញើរនូវក្តីសង្ឃឹម និងភាពធន់ទៅកាន់អ្នកដទៃទៀត ក្នុងពេលដ៏លំបាកដែលយើងប្រយុទ្ធជាមួយបញ្ហាសកលនេះ។

សេចក្តីប្រកាសព័ត៌មាន៖ ខ្មែរ | ភាសាអង់គ្លេស

សូមតាមដានកម្មវិធីនេះតាមរយៈ⁣⁣ ៖

website: https://rockcambodia.org/warm-shelter-rai…nline-exhibition/

Facebook : @rockhmerlgbt2009

Twitter: @rockcambodia

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.