ខ្ញុំទទួលយក
យុទ្ធនាការ “ខ្ញុំទទួលយក” មានគោលបំណងជម្រុញឱ្យមានសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ដៃគូស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ និងអ្នកប្តូរយេនឌ័រ (LGBT+) នៅ ក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះធ្វើការលើកកម្ពស់ការយល់ដឹង និងការទទួលយកពីសាធារណៈចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT+) និងចូលរួមចំណែកជម្រុញ ការការពារផ្នែកច្បាប់នៃសមភាពអាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ស្របនឹងឆន្ទៈរាជរដ្ឋាភិបាលនៅ ក្នុងយន្តការត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សជាសកល តាមកំណត់ហោថា យូ ភី អ។
យុទ្ធនាការនេះនឹងលើកយកសម្លេងនិងសាច់រឿងនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅ ក្នុងប្រទេសកម្ពុជា រួមទាំងក្រុមគ្រួសារ ឪពុកម្តាយរបស់ពួកគេ អ្នកគាំទ្រដែលនៅគ្រប់វិស័យ និងសាធារណជនទូទៅ នៅ ជុំវិញប្រទេស តាមរយៈសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គម ដើម្បីទទួលបានការយល់ដឹង ការទទួលស្គាល់ និងការគាំទ្របន្ថែមទៀត ចំពោះភាពសំខាន់នៃការទទួលបាន សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ដៃគូអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។
ដូចទៅ នឹងមនុស្សគ្រប់គ្នា ដៃគូអ្នកស្រឡាញ់ភេទដូចគ្នាចង់រៀបការជាមួយអ្នកដែលគេស្រឡាញ់ បង្កើតគ្រួសារ តាមគន្លងប្រពៃណីទំនៀមទំលាប់ខ្មែរ និងទទួលបានសំបុត្រអាពាហ៍ពិពាហ៍ ដែលអាចឱ្យក្រុមគ្រួសារបស់ពួកគេមានការទទួលស្គាល់ និងការពារដោយច្បាប់ស្មើគ្នា ក្រោមដំបូលនៃព្រះរាជាណាចក្រកម្ពុជា។
ឯកសារសំខាន់អំពីយុទ្ធនាការនេះ ៖
អ្វីជាយុទ្ធនាការ "ខ្ញុំទទួលយក" ? ៖ ភាសាខ្មែរ | ភាសាអង់គ្លេស
អនុសាសន៍ យូ.ភី.អ អំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាដែលរាជរដ្ឋាភិបាលកម្ពុជាបានទទួលយកនៅ ក្នុងជុំទី៣ ៖ ភាសាខ្មែរ | ភាសាអង់គ្លេស
សន្ទានុក្រមអំពីសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ៖ ខ្មែរ និង អង់គ្លេស
កញ្ចប់ព័ត៌មាន៖ ភាសាខ្មែរ | ភាសាអង់គ្លេស
ការចុះផ្សាយលើសារព័ត៌មាន
លី ពិសី ៖ កង្វះច្បាប់អាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាជួបការលំបាក
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាចង់មានច្បាប់រៀបការ ខណៈប្រធានសិទ្ធិមនុស្សកម្ពុជាគាំទ្រ
យុទ្ធនាការ “ខ្ញុំទទួលយក” បំណងចង់ឱ្យមានសមភាពច្បាប់អាពិពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា
ឯកឧត្តម កែវ រ៉េមី ៖ ខ្ញុំមិនទុកឱ្យអ្នកស្រលាញ់ភេទដូចគ្នារស់នៅឯកានោះទេ
LGBT+ Community Launches Marriage Campaign
សហគមន៍អ្នកស្រលាញ់ភេទដូចគ្នាចង់មានច្បាប់រៀបការ ខណៈប្រធានសិទ្ធិមនុស្សកម្ពុជាគាំទ្រ
យុទ្ធនាការ «ខ្ញុំទទួលយក» ដើម្បីសមភាពច្បាប់រៀបការដល់អ្នកស្រឡាញ់ភេទដូចគ្នា
កិច្ចពិភាក្សាប្រចាំសប្ដាហ៍៖ ស្ថានភាពបច្ចុប្បន្ន នៃអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា
ប្រធានបទ តើអ្នកស្រលាញ់ភេទដូចគ្នា អាចធ្វើអ្វីបានខ្លះ នាពេលបច្ចុប្បន្ននេះ?
ទិវាសិទ្ធិមនុស្សអន្តរជាតិរបស់ស្រឡាញ់ភេទដូចគ្នា ២០២១
ទិវាសិទ្ធិមនុស្សអន្តរជាតិ “ខ្ញុំទទួលយក”
យុទ្ធការ «ខ្ញុំទទួលយក និងសមភាពច្បាប់អាពាហ៍ពិពាហ៍»
អ្នកអាចគាំទ្រយុទ្ធនាការយើងបានតាមរយៈ ៖
តាមដានទំព័រហ្វេសប៊ុកពួកយើង @IacceptMEK និងចែករំលែកសារគាំទ្ររបស់អ្នកអមជាមួយ hastag #Iaccept #ខ្ញុំទទួលយក
https://www.facebook.com/IacceptMEK
សម្រាប់ការទំនាក់ទំនងព័ត៌មានបន្ថែម និងស្នើសុំសម្រាប់សារព័ត៌មាន៖
Email: [email protected]
Phone: +855 12 481 561
Website: www.rockcambodia.org/iaccept
Facebook: ខ្ញុំទទួលយក | @iacceptMEK