សប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២២ ៖ ក្រុមហ៊ុនមេនូឡាយហ៍កម្ពុជា

ក្នុងការចូលរួមប្រារព្ធកម្មវិធី សប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២២ ពួកយើងបានស្នើក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងប្រទេសកម្ពុជាចូលរួមតាមរយៈការឆ្លុះបញ្ចាំង យុទ្ធសាស្ត្រលើកកម្ពស់ភាពចម្រុះ សមធម៌ និងការមិនទុកនរណាម្នាក់ចោល (DEI) និងការអនុវត្តជម្រុញឱ្យបរិយាកាសកន្លែងការងាររបស់ពួកគេជាទីសុខមាលភាពសម្រាប់មនុស្សគ្រប់គ្នា។

Sudesh Thevasenabathy AVP, នាយកគ្រប់គ្រងផ្នែក ភាពចម្រុះ សមធម៌ និងការមិនទុកនរណាម្នាក់ចោល ប្រចំាតំបន់អាស៊ី ក្រុមហ៊ុន មេនូឡាយហ្វ៍ បានចូលរួមជាមួយយើងក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេ ដូចខាងក្រោម៖

"នៅពេលបច្ចុប្បន្ននេះ ក្រុមការងារយើងកំពុងចូលរួមជាមួយពិភពលោកទាំងមូលក្នុងការប្រារព្ធទិវា PRIDE ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ទទួលស្គាល់និងយល់ដឹងអំពីផលលំបាកនានាដែលសមាជិកនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ និងអ្នកមានអត្តសញ្ញាណយេនឌ័រដទៃទៀត(LGBTQ+) បានជួបប្រទះ ហើយយើងខ្ញុំនឹងប្តេជ្ញាក្នុងការការពារ និងផ្ដល់នូវសុវត្ថិភាព សុខភាព និងសុខុមាលភាពនៃការរស់នៅរបស់ LGBTQ+ នៅគ្រប់ទីកន្លែងទូទំាងពិភពលោក។ ការដាក់បញ្ចូល និងទទួលស្គាល់ LGBTQ+នៅក្នុងក្រុមហ៊ុនរបស់យើង គឺជាផ្នែកសំខាន់មួយក្នុងចំណោមគោលការណ៍សំខាន់ៗទាំងបួន ដែលពួកយើងកំពុងផ្តោតសំខាន់លើ ហើយយើងសង្ឃឹមថានឹងអាចបង្កើតនូវយុទ្ធសាស្រ្តដែលអាចធ្វើឱ្យមានវឌ្ឍនភាព ទៅលើបញ្ហាទាំងអស់នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ភាពចម្រុះ សមធម៌ និងការមិនទុកនរណាម្នាក់ចោល(DEI) របស់យើង។

នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងជឿជាក់ថា ភាពខ្លាំងរបស់មនុស្សម្នាក់ៗស្ថិតនៅក្នុងការទទួលយកភាពខុសគ្នារបស់យើង ហើយភាពចម្រុះក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនូវសមត្ថភាពក្នុងការច្នៃប្រឌិត និងការរីកចម្រើននៅក្នុងក្រុមហ៊ុនរបស់យើងផងដែរ។ ដូច្នេះហើយ យុទ្ធសាស្ត្រ DEI របស់យើងរួមមាន៖ (1) ជំរុញនិងលើកកម្ពស់ភាពចម្រុះនៅគ្រប់កម្រិតទាំងអស់នៅក្នុងក្រុមហ៊ុន (2) បង្កើតវប្បធម៌នៅកន្លែងធ្វើការអោយមានភាពជាម្ចាស់កម្មសិទ្ធិដែលសហសេវិកទទួលបាននូវការលូតលាស់រីកចម្រើន និងអាចបំពេញនូវកិច្ចការផ្សេងៗទៅតាម សមត្ថភាពដែលពួកគេមានពិតប្រាកដ (3) បង្កើតភាពជាដៃគូដ៏រឹងមាំជាមួយសហគមន៍ខាងក្រៅ និង (4) ការរួមបញ្ចូលនូវ DEI ទៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង ដែលចាប់ផ្ដើមពីផលិតផល និងសេវាកម្ម ទៅដល់អ្នកផ្គត់ផ្គង់ដ៏សម្បូរបែបរបស់យើង។

ដើម្បីធ្វើឱ្យយុទ្ធសាស្ត្រទំាងនេះក្លាយជាការពិត យើងបានចំណាយនូវពេលវេលា និងធនធានក្នុងការបង្កើតតួនាទី DEI បន្ថែមនៅទូទាំងតំបន់ ការតាមដានគោលដៅរបស់ DEI និង KPIs ការចូលរួមកាន់តែច្រើនពីសំណាក់បុគ្គលិក និងអ្នកដឹកនាំរបស់យើងតាមរយៈ ក្រុមធនធានបុគ្គលិក (ERGs) និងក្រុមប្រឹក្សានៃភាពចម្រុះ ការលើកកម្ពស់អំពីអត្ថប្រយោជន៍នៃបុគ្គលិករបស់យើង និងការផ្តល់មូលនិធិដើម្បីធានាឱ្យមានការចូលរួមកាន់តែច្រើនជាមួយដៃគូសហគមន៍របស់យើង។ យើងក៏មានការជឿជាក់លើការបំផុសគំនិត និងផ្តល់សិទ្ធិអំណាចដល់ក្រុមការងាររបស់យើង ប្រៀបដូចជាការបង្កើតដីដែលមានជីជាតិសម្រាប់បណ្តុះបណ្តាល និងការអភិវឌ្ឍរបស់ក្រុម DEI យ៉ាងពិតប្រាកដ។ នេះមានន័យថា យើងនឹងធ្វើការគាំទ្រដល់ក្រុមរបស់យើងនៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់នូវធនធាន និងការផ្តល់ជាដំបូន្មានដល់អ្នកដឹកនាំ ក៏ដូចជាបុគ្គលិកការងារ។ លើសពីនេះទៀត ដើម្បីលើកទឹកចិត្តឱ្យមានការរៀនសូត្រ និងមានសម្ព័ន្ធភាពកាន់តែប្រសើរ យើងកំពុងធ្វើការទៅលើការលើកកម្ពស់ បង្កើតនូវអារម្មណ៍វិជ្ជមានមួយដែលពួកគាត់គិតថាមានសុវត្ថិភាពក្នុងការបញ្ចេញមតិ ក្នុងការទទួលយកចំណេះដឹងថ្មីៗ និងការជជែកគ្នាក្នុងលក្ខខណ្ឌមួយដែលទទួលបាននូវការគោរព និងការមិនទុកនរណាម្នាក់ចោល។"

ពួកយើងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនមេនូឡាយហ៍នៅប្រទេសកម្ពុជា សម្រាប់ការចូលរួមការដ៏មានតម្លៃតាមរយៈ ការចែករំលែកគំរូអនុវត្តល្អ ដែលមានឥទ្ធិពល ក៏ដូចជាការចូលរួមឧបត្ថម្ភសកម្មភាពខ្លះរបស់រ៉ក់ក្នុងឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងកាត់បន្ថយការរើសអើងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.