បុណ្យផ្កាសាមគ្គី

ដល់រដូវចូលឆ្នាំហើយៗកាលៈទេសៈជំងឺកូវីដ១៩ នេះមិនអាចឱ្យយើងធ្វើដំណើរទៅជួបជុំគ្នាបាន តែយើងអាចទៅរំលឹកអនុស្សាវរីយ៍ចាស់ៗល្អៗបាន។ សម្រាប់រ៉ក់ យើងនឹកឃើញកាលពីខែកន្លងទៅសមាជិកយើង នាំគ្នាផ្តើមធ្វើបុណ្យផ្កាសាមគ្គីអ្នកស្រឡាញ់ភេទដូចគ្នាដើម្បីទ្រទ្រង់ពុទ្ធសាសនា និងជួយចាស់ៗមានសុខភាពមិនសូវល្អ និងជីវភាពមិនសូវធូរធារ។ ដើរផងរាំផងដង្ហែរ៣គីឡូម៉ែត ហត់ដែរតែសប្បាយយ៉ាងសម្បើម។

«យើងអ្នកស្រឡាញ់ភេទដូចគ្នារួមគ្នា ធ្វើបុណ្យផ្កាសាមគ្គី ពីជិតពីឆ្ងាយមក ដើម្បីចូលរួមចងក្រងគ្នា និងជួយព្រះពុទ្ធសាសនាបានរឹងមាំ ហើយយើងបានជួបគ្នា និងមានភាពកុះករឡើង» ឈឿន សមាជិសកម្មរ៉ក់។

Chheun, RoCK Active Member in Kampong Thom

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.