រ៉ន សុភ័ក្របញ្ញា

ប្រធានក្រុមប្រឹក្សាភិបាល

រ៉ន សុភ័ក្របញ្ញា រ៉ន សុភ័ក្របញ្ញា កើតនៅឆ្នាំ១៩៨១ នៅប្រទេសកម្ពុជា។ នៅឆ្នាំ២០០២ គាត់បានបញ្ចប់ការសិក្សាថ្នាកបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា។ ចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ គាត់បជាមន្ត្រីព័ត៌មានវិទ្យានៅ Womyns Agenda for Change (WAC)។ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ បានបន្តការសិក្សា និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

គាត់ធ្វើការនៅBCV រយៈពេលជាង១០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០០៩មកម្លេះ ជាអ្នកសម្របសម្រួលកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសហគមន៍។ គាត់ធ្លាប់ចូលរួមក្នុងយុទ្ធនាការ និងសិក្ខាសាលា ជាច្រើនជាមួយប្រជាសហគមន៍ ដែលរួមមានសហគមន៍បញ្ហាដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងសិទ្ធិមនុស្ស។ គាត់ទទួលខុសត្រូវទៅលើ ការអភិវឌ្ឍសមត្ថភាពរបស់សហគមន៍ ក្នុងការលើកកម្ពស់សំឡេងរបស់ពួកគាត់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាអ្នកកាសែតសហគមន៍ វីដេអូឯកសារ និងវិទ្យុសហគមន៍។ គាត់ ក៏បានដើរតួយ៉ាងសំខាន់នៅថ្នាក់គ្រប់គ្រង ក្នុងការរៀបចំសំណើរគម្រោង និងសំណើរថវិកា។ ជាមួយនឹងជំនាញ ដែលគាត់បានផ្តល់ជូនអ្នកតំណាង និងបណ្តាញសមាជិកសហគមន៍ ដែលមានសំឡេងតិចឱ្យអាចលើកឡើងពីក្តីកង្វល់ ទាក់ទងនឹងវប្បធម៌ ធនធានធម្មជាតិ ជីវភាពប្រចាំថ្ងៃ និងសិទ្ធិ ដែលជាប់ទាក់ទងនឹងភាគីពាក់ព័ន្ធទាំងអស់នៅខាងក្នុង និងខាងក្រៅប្រទេស។

គាត់ក៏បានចំណាយពេលវេលាផ្ទាល់ខ្លួនជាច្រើនក្នុងការចូលរួមសិក្ខាសាលា និងកិច្ចប្រជុំនានា ទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីជួយដល់សហគមន៍នៅថ្នាក់មូលដ្ឋាន ឱ្យទទួលបានការយល់ដឹងពីបម្រែបម្រួលអាកាសធាតុ និងចរិកនយោបាយរបស់វា ដែលនេះជាព័ត៌មានដ៏មានសារៈសំខាន់សម្រាប់ពួកគាត់ ក្នុងការសម្រេចចិត្តបានប្រសើរជាងមុន មុនពេលពួកគាត់ចូលរួមក្នុងការអភិវឌ្ឍនានា។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.