“ខ្ញុំរៀបការជាមួយមនុស្សប្រុស ដើម្បីបំពេញចិត្តឪពុកម្តាយរបស់ខ្ញុំ”

ការស្រាវជ្រាវមួយនេះ គឺជាការសិក្សាលើកដំបូង ដែលបានធ្វើការចងក្រងប្រមូលផ្តុំនូវរាល់រឿងរ៉ាវបទពិសោធន៍បញ្ហាផ្ទាល់ខ្លួនទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារប្រឆាំងទៅនឹងស្រ្តីស្រឡាញ់ស្រ្តី ស្រ្តីស្រឡាញ់ទាំងពីរភេទ និងស្រ្តីប្តូរយេនឌ័រជាបុរសនៅក្នុងប្រទេសកម្ពុជា។ មានស្រ្តីស្រឡាញ់ស្រ្តី ស្រ្តីស្រឡាញ់ទាំងពីរភេទ និងស្រ្តីប្តូរយេនឌ័រជាបុរស ជាច្រើនកំពុងប្រឈមនឹងការរើសអើងនឹងអំពើហិង្សាបណ្តាលមកពីកត្តានិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញយេនឌ័រ។ ការសិក្សាស្រាវជ្រាវនេះផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើទម្រង់នៃអំពើហិង្សាបង្កឡើងដោយសមាជិកគ្រួសារ ដែលជាបញ្ហាត្រូវបានមជ្ឈដ្ឋានទូទៅមើលរំលងឬមិនទទួលបានការអើពើក្នុងសង្គមនាពេលបច្ចុប្បន្ន។

ការសិក្សាស្រាវជ្រាវនេះបានចាប់ផ្តើមពីខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០១៩។ ក្រុមអ្នកស្រាវជ្រាវបានជួបសម្ភាសន៍ជាមួយស្រ្តីស្រឡាញ់ស្រ្តីចំនួន ២៣នាក់ ស្រ្តីស្រឡាញ់ទាំងពីរភេទចំនួន០៤នាក់ និងស្រ្តីប្តូរយេនឌ័រជាបុរសចំនួន ៣៤នាក់ ដែលសរុបមានចំនួន៦១នាក់ នៅក្នុងខេត្តចំនួន ០៨។ ក្នុងចំណោមនោះ ៥១% ស្មើនឹង៣១នាក់ មានអាយុក្រោម៣៥ឆ្នាំ។ លើសពីនេះទៀត ក្រុមអ្នកស្រាវជ្រាវក៏បានសុំសម្ភាសន៍ជាមួយឪពុក ម្តាយរបស់ពួកគាត់ចំនួន ០៤នាក់ អាជ្ញាធរនិងមន្ត្រីរាជរដ្ឋាភិបាលចំនួន ០៨នាក់ បុគ្គលិកភា្នក់ងារអង្គការសហប្រជាជាតិចំនួន ០៣នាក់ សាស្រ្តាចារ្យចំនួន ០៣នាក់ និងបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលចំនួន ០៣នាក់។

ការសិក្សាស្រាវជ្រាវមួយនេះ បានរៀបចំធ្វើការសិក្សាដោយក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដឹកនាំដោយលោកស្រី កាស៊ូមី ណាកាហ្កាវ៉ា ជាសាស្រ្តាចារ្យផ្នែកយេនឌ័រនៃសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ បុគ្គលិករបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជាបានផ្តល់មូលនិធិ ការសម្របសម្រួលលើការងារបចេ្ចកទេស និងការងារស្នូលមួយចំនួន ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការវិភាគទិន្នន័យ ដើម្បីផលិតចេញជារបាយការណ៍មួយនេះឡើង។

អានរបាយការណ៍ពេញ៖ ភាសាខ្មែរ/ភាសាអង់គ្លេស

សន្លឹកព័ត៌មាន៖ ភាសាខ្មែរ/ភាសាអង់គ្លេស

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.