ការងារពួកយើង

កម្មវិធីចម្បងចំនួនពីររបស់សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) គឺការចងក្រងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងខេត្តក្រុងទាំង ២៥ របស់កម្ពុជា និងការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹង។ ការធ្វើកម្មវិធីរបស់រ៉ក់ គឺផ្អែកលើដំណើរការដែលផ្ដល់ព័ត៌មានត្រឹមត្រូវ ការចូលរួម និងការវិវត្តជាប្រចាំ។ ក្នុងខែកុម្ភៈ ឆ្នាំ ២០១៤ បន្ទាប់ពីយើងបានចុះបញ្ជីជាផ្លូវការជាអង្គការមិនមែនរដ្ឋាភិបាល យើងបានចាប់ផ្ដើមធ្វើការសិក្សាធំមួយដើម្បីអាចផ្ទៀងផ្ទាត់ និងយល់ច្បាស់អំពីស្ថានភាពប្រជាពលរដ្ឋអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជាដោយឥតលម្អៀង។ ក្នុងឆ្នាំ ២០១៦ ដោយបានប្រមូលព័ត៌មាន និងលទ្ធផលរួចហើយ យើងបានផ្ដោតការយកចិត្តទុកដាក់លើការសម្របសម្រួល និងពិគ្រោះយោបល់ជាមួយសមាជិក និងដៃគូរបស់យើងក្នុងការកំណត់រកអាទិភាពសម្រាប់វិសាលភាពជាយុទ្ធសាស្ត្រនាពេលអនាគតរបស់រ៉ក់ ។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.