ធម្មតា III
នៅក្នុងសង្គម មនុស្សតែងមានទំនាក់ទនងពឹងផ្អែកទៅវិញទៅមកជាមួយបរិស្ថានជុំវិញដូចជាក្រុមគ្រួសារ សាសនា វប្បធម៌ ឬស្ថាប័នរដ្ឋដែលនៅជុំវិញខ្លួនរបស់ពួកគេ ដែលវាបង្កើតជាប្រព័ន្ធសង្គមមួយ។ អ្នកដែលនៅជុំវិញមានតួនាទីសំខាន់ចំពោះបុគ្គលដែលជាសមាជិកនៃប្រព័ន្ធនោះ ប៉ុន្តែបញ្ហាក៏អាចកើតមានឡើង នៅពេលមានការផាត់នរណាម្នាក់ចេញ។
ធម្មតា ៣ គឺជាបណ្តុំនៃសាច់រឿងរបស់តួអង្គដែលជាអ្នកគាំទ្រសំខាន់ៗ ដែលនៅជុំវិញ អ្នកស្រលាញ់ភេទដូចគ្នា ដែលជាឪពុកម្តាយ កូន មិត្តភក្តិ អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន និងស្ថាប័នដូចជាកន្លែងការងារ រាជរដ្ឋាភិបាល និងសាសនាជាដើម។ បុគ្គល ឬក្រុមទាំងនោះតែងមានរបៀបគាំទ្រខុសៗគ្នា ទៅតាមទំនាក់ទំនង និងតួនាទីរបស់ពួកគេក្នុងរង្វង់ទំនាក់ទំនងជាមួយអ្នកស្រលាញ់ភេទដូចគ្នា ដែលវានាំមកនូវសុភមង្គលសម្រាប់បុគ្គល និងសហគមន៍ប្រកបដោយសុខដុមរមនា។
អ្នកអាចអាន Thoamada III here and can get hard copy as souvenir by contact to us.