
ម៉ិល ស្រីតូច
អ្នកសម្របសម្រួលផ្នែកចងក្រងសហគមន៍

ស្រីតូច បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសង្គមកិច្ចវិទ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងអំឡុងពេលសិក្សា បទពិសោធន៍ភាគច្រើនរបស់គាត់ គឺធ្វើការដើម្បីសិទ្ធិកុមារ។ សិទ្ធិមនុស្ស យុត្តិធម៌សង្គម សមភាពយេនឌ័រ និងការពង្រឹងសិទិ្ធអំណាចសហគមន៍ គឺជាគុណតម្លៃរបស់គាត់។ គាត់ជឿថា មនុស្សគឺសក្ដិសមនឹងទទួលបានភាពស្មើគ្នា ក្នុងការទទួលបានការការពារ ការយកចិត្តទុកដាក់ និងឱកាសមិនថាអ្នកជានរណា និងនៅទីណាក៏ដោយ។ ដូច្នេះ យើងអាចរស់នៅជីវិតមួយដែលពេញលេញ ហើយអាចប្រើប្រាស់ភាពខ្លាំង និងសក្តានុពលទាំងអស់ដែលយើងមាន។ បច្ចុប្បន្នគាត់កំពុងធ្វើការ នៅសហគមន៍ឥន្ទធនូកម្ពុជា ដែលឆ្លុះបញ្ចាំងពីតម្លៃរបស់នាងក្នុងការធ្វើការជាមួយមនុស្សចម្រុះគ្នានៅក្នុងសហគមន៍។ នាងគិតថាការធ្វើការជាមួយសហគមន៍គឺជាការរួមចំណែកអាចឱ្យពួកគេប្រើភាពខ្លាំងនិងភាពធន់របស់ខ្លួនដើម្បីបំពេញតម្រូវការរបស់ពួកគេ។