
ទុយ រស្មី
អ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង

រស្មី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកក្សេត្រសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រស្មី បានចាប់ផ្ដើមធ្វើការជាមួយរ៉ក់ តាំងពីឆ្នាំ២០១៨ ជាជំនួយការផ្នែកទំនាក់ទំនង។ គាត់ ចង់ឃើញប្រជាពលរដ្ឋខ្មែរ ជាពិសេសស្ត្រី និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា រស់នៅដោយប្រកបដោយស្នាមញញឹម សេចក្តីថ្លៃថ្នូរ ទទួលបានសិទ្ធិ និងឱកាសស្មើៗគ្នា តាមរយៈការគាំទ្រ ការទទួលយក និងការការពារពេញលេញ ពីក្រុមគ្រួសារ សហគមន៍ និងច្បាប់កម្ពុជា ដែលបង្កើតយុត្តិធម៌សម្រាប់ទាំងអស់គ្នា។