...

Celebrating the month of love and dialogue on continuing to support and promote the diversity and equality of love of the LGBT+ community in Cambodia, under the theme “Solidarity for Love”

អង្គការសហគមន៍ឥន្ទធនូកម្ពុជា ក្រុមអ្នកស្ម័គ្រចិត្ត និងបណ្ដាញអង្គការសង្គមស៊ីវិល ធ្វើការលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិនិន្នាភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញយេនឌ័រ និងលក្ខណៈភេទ សិទ្ធិសុខភាពផ្លូវភេទ និងសិទ្ធសុខភាពបន្ដពូជ នៅប្រទេសកម្ពុជា[1] អបអរទិវានៃសេចក្ដីស្រឡាញ់តាមរយៈ កិច្ចសន្ទនាអំពីការបន្ដគាំទ្រ និងលើកកម្ពស់ក្ដីស្រឡាញ់ចម្រុះរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិងការសម្តែងសិល្បៈដោយរបស់សិល្បករ-ការិនីខ្មែរអាជីព មានទេពកោសល្យ និងល្បីល្បាញ ដែលនឹងប្រព្រឹត្ដទៅ នៅថ្ងៃព្រហស្បត្ដិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ០២៖០០រសៀល ដល់ម៉ោង ៥៖៣០ល្ងាច នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា (Cambodiana Hotel) ក្នុងគោលបំណង៖

  • ចែករំលែក និងរៀនសូត្រអំពីរឿងរ៉ាវ បទពិសោធន៍ ក៏ដូចជាស្ថានភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងភាពជាគូស្រករ និងភាពជាគ្រួសារ។
  • ចែករំលែក និងរៀនសូត្របទពិសោធរបស់ឪពុកម្ដាយ អាណាព្យាបាល និងញាតិមិត្តរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា អំពីការទទួលស្គាល់ ទទួលយក និងការគាំទ្រកូនចៅ សាច់ញាតិ និងមិត្តភក្តិដែលជាអ្នកស្រឡាញ់ភេទដូចគ្នា។
  • បង្ហាញពីការរួមចំណែករបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រ រួមទាំងវិស័យសិល្បៈ និងសារព័ត៌មាន ក្នុងការបន្តផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាព សក្តានុពល និងតម្រូវការអាទិភាពរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គមខ្មែរ។
  • បង្កឱកាសដល់សមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានបន្តជួបសន្ទនាជាមួយអ្នកគាំទ្ររួមមានតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ឪពុកម្តាយ ឬ អាណាព្យាបាល អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធ ដើម្បីបង្ហាញការបន្តគាំទ្រ និងលើកកម្ពស់ភាពចម្រុះនៃសេចក្ដីស្រឡាញ់ រាប់ទាំងក្ដីស្រឡាញ់របស់គូស្រករភេទដូចគ្នា ភេទផ្ទុយគ្នា ក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ បងប្អូន មិត្ដភក្ដិ សហគមន៍ ក្ដីស្រឡាញ់ចំពោះសង្គមជាតិ និងមនុស្សជាតិលើពិភពលោកប្រកបដោយព្រហ្មវិហារធម៌។
  • បង្ហាញពីការរួមចំណែកជំរុញឱ្យមានវឌ្ឍនភាពបន្តទៀតក្នុងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសសមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នា ស្របតាមការប្ដេជ្ញាចិត្ដរបស់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល កម្ពុជា បណ្ដាញអង្គការសង្គមស៊ីវិល សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថានទូតប្រចាំប្រទេសកម្ពុជាមួយចំនួន ក្នុងការចូលរួមអនុវត្ដអនុសាសន៍យន្តការការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (យូ.ភី.អ) ជុំទី៤ ទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា ដែលកម្ពុជាបានទទួលយក។

ខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹង៖ អត្ថបទជាភាសាខ្មែរ/ អត្ថបទជាភាសាអង់គ្លេស

———–

[1] ១. អង្គការសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ២.ក្រុមស្ម័គ្រចិត្តយុវជនអ្នកស្រឡាញ់ភេទដូចគ្នា ក្តីស្រឡាញ់គឺចម្រុះ ៣. អង្គការជីវិតស្រស់បំព្រង ៤. មូលនិធី មីក្រូឥន្ទធនូអន្ដរជាតិ ៥.អង្គការក្លាហាន ៦. អង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់) ៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ៩. អង្គការនារីដើម្បីសន្តិភាព ១០. អង្គការសីលការកម្ពុជា។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.