
ស៊ិន ពិសី
ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ

ពិសី បានចាប់ផ្តើមធ្វើការនៅសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ចាប់តាំងពីឆ្នាំ២០១៤ ដែលបានជួយរៀបចំប្រព័ន្ធហិរញ្ញវត្ថុ និងបង្កើតមូលដ្ឋាននៃការចំណាយនៅដំណាក់កាលដំបូងបង្អស់សម្រាប់សហគមន៍ឥន្ទធនូកម្ពុជា។ គាត់ មានបទពិសោធន៍ជាង១០ឆ្នាំ ទាក់ទងនឹងការងារផ្នែកហិរញ្ញវត្ថុ នៅស្ថាប័នដែលធ្វើការជាមួយសហគមន៍មូលដ្ឋាន និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។ គាត់ តែងតែមើលថែសមាជិកក្រុមតាមរយៈការធ្វើជាអ្នកស្តាប់ដ៏ល្អ។ ពិសី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។