...

លី​ ពិសី

ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)

ពិសី បានចូលរួមកម្មវិធី Womyn's Agenda for Change ក្នុងឆ្នាំ២០០៤។ ចាប់ពីឆ្នាំ២០០៩ នាងបានកាន់តំណែងជាអ្នកសម្របសម្រួលកម្មវិធីជាមួយសកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ(Social Action for Change) ដែលជាសមាជិក នៃសម្ព័ន្ធបងប្អូនស្រី(United Sisterhood Alliance) នៅក្នុងប្រទេសកម្ពុជា។ ពិសី បានចូលរួមក្នុងសកម្មភាពមូលដ្ឋាន និងសង្គម សម្រាប់ការកាត់បន្ថយភាពក្រីក្រ សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍របស់ស្ត្រី។ គាត់ គឺជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកនៃសហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) និងបានបម្រើការងារជាក្រុមប្រឹក្សាភិបាលក្នុងឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៧ ។ ចាប់ពីខែធ្នូ ឆ្នាំ ២០១៧ គាត់ជាអ្នកសម្របសម្រួលរបស់ សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់)។ ពិសី ជឿទៅលើសំឡេង និងអំណាចរួម ដែលជាថ្នាលបណ្តុះ យុត្តិធម៌សង្គម និងសមភាព។ គាត់ទទួលបានបរិញ្ញាបត្រផ្នែកច្បាប់។

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.