ភ្ជុំបិណ្ឌនៅខេត្តស្វាយរៀង
"អ្នកស្រឡាញ់ភេទដូចគ្នាគឺដូចជាគ្រួសារតែមួយដែលធ្វើឱ្យខ្ញុំកក់ក្តៅ ហើយចេះជួយគ្នា..."
ពួកយើងធ្វើម្ហូប និងវេចអន្សមដើម្បីប្រារព្ធពិធីភ្ជុំបិណ្ឌ ដែលជាកម្មវិធីបែបព្រះពុទ្ធសាសនា។ ប្រជាជនខ្មែរតែងប្រារព្ធដើម្បីឧទ្ទិសទៅកាន់បុព្វការីជន និងបង្ហាញការដឹងគុណរបស់ខ្លួនចំពោះអ្នកមានគុណដែលជាឪពុកម្តាយចាស់ទុំក្នុងក្រុមគ្រួសារបស់ពួកយើង។" ចំណែកសមាជិករ៉ក់មកពីខេត្តជិតខាងនៃខេត្តស្វាយរៀង បានជុំគ្នាជាក្រុមគ្រួសារតែមួយ ចែករំលែករឿងសប្បាយនិងរឿងជីវភាពប្រចាំថ្ងៃ។ អ្នកខ្លះក៏ចែករំលែកពីវិធិធ្វើម្ហូប និងការវេចនំតាមតំបន់របស់ពួកគេ។