«ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម»
សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រជាច្រើននៅកម្ពុជាបាន និងកំពុងចូលរួមអបអរសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកគាំទ្រនៅប្រទេសថៃដែលជាប្រទេសជិតខាងយើង ក្រោយពេលព្រឹទ្ធសភាបានបោះឆ្នោតសម្រេចទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍កាលពីថ្ងៃទី១៨ ខែមិថុនា ២០២៤។ ជ័យជម្នះនេះបានធ្វើឱ្យយើងទាំងអស់គ្នាមានសេចក្តីរំភើប និងសេចក្តីសង្ឃឹមកាន់តែខ្លាំងឡើង ថានាពេលដ៏ឆាប់ខាងមុខនេះ គូស្រករភេទដូចគ្នានៅកម្ពុជានឹងអាចរៀបការស្មើភាពគ្នាតាមផ្លូវច្បាប់។ សំបុត្រអាពាហ៍ពិពាហ៍ពិតជាមានសារៈខ្លាំងសំខាន់ណាស់ក្នុងការជួយការពារដៃគូ និងគ្រួសារបានយ៉ាងទូលំទូលាយក្រោមប្បញ្ញតិច្បាប់។
ក្នុងឱកាសនេះ សហគមន៍ឥន្ទធនូកម្ពុជាសូមចែករំលែកជាមួយប្រិយមិត្តទាំងអស់នូវអត្ថបទខាងក្រោម ដោយឆ្លុះបញ្ចាំងពីដំណើរ និងបរិការណ៍ ដើម្បីឆ្ពោះសម្រេចបាននូវគោលដៅអាទិភាពដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានកំណត់ នោះគឺការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍។
ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម៖
– អត្ថបទជាភាសាខ្មែរ
– អត្ថបទជាភាសាអង់គ្លេស