
រំលឹកពីបុណ្យផ្កាសាមគ្គីកាលពីឆ្នាំ២០២០
មួយឆ្នាំកន្លងផុតហើយ ចាប់តាំងពីពេលដែលសហគមន៍យើងបានធ្វើបុណ្យផ្កាសាមគ្គី បូករួមជាមួយ កម្មវិធីចុះសេចក្តីថ្លែងទំនាក់ទំនងគ្រួសាររបស់ដៃគូចាស់ទុំមួយគូនៅក្នុងខេត្តកំពង់ធំ។ ពួកយើងរំលឹកអនុស្សាវរីយ៍ដ៏រីករាយមួយនេះតាមរយៈរូបថតដ៏ស្រស់ស្អាត និងការឆ្លុះបញ្ចាំងរបស់អ្នកស្ម័គ្រចិត្តថតរូបរបស់យើងម្នាក់ឈ្មោះ ដូរ៉ា (សុង សៀកឡេង)។ ពួកយើងពិតជានឹករលឹកនិងចង់ជួបជុំរៀបចំបុណ្យប្រពៃណីទៀតណាស់ ដូចនេះយើងបន្តគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ១៩ក្នុងពេលឆាប់ៗ!
សូមអរគុណដូរ៉ាដែលចូលរួមជាផ្នែកនៃការងាររ៉ក់ ហើយយើងសង្ឃឹមថានឹងមានអ្នកគាំទ្រពួកយើងបន្តទៀតដោយការចូលរួមជាមួយក្តីពេញចិត្តរបស់ពួកគេ។
