
ចាន់ គន្ធា
សមាជិកក្រុមប្រឹក្សាភិបាល

ចាន់ គន្ធា គឺជាអ្នកអប់រំបែប Feminist ម្នាក់នៅប្រទេសកម្ពុជា ហើយបច្ចុប្បន្ន គាត់ជាអ្នកធ្វើការឯករាជ្យ។ គន្ធា មានបទពិសោធន៍យ៉ាងច្រើន ក្នុងការសម្របសម្រួលជាមួយក្រុម/អង្គការមិនមែនរដ្ឋាភិបាល/ដៃគូ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការផ្តល់សិទ្ធិអំណាច និងលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យសង្គម នយោបាយ និងសេដ្ឋកិច្ច។ គាត់ ក៏មានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងការធ្វើការលើសិទ្ធិស្ត្រីនៅកម្ពុជា ក៏ដូចជាក្នុងកម្រិតតំបន់ និងអន្តរជាតិ។ គន្ធា គឺជាសហស្ថាបនិកនៃសម្ព័ន្ធស្ត្រីវ័យក្មេង CYWEN (បណ្តាញផ្តល់សិទ្ធិអំណាចស្ត្រីវ័យក្មេងកម្ពុជា) ដែលជាក្រុមមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដែលធ្វើការផ្តោតលើការផ្តល់សិទ្ធិអំណាចដល់ស្ត្រីវ័យក្មេងនៅកម្ពុជាក្នុងការទាមទារសិទ្ធិរបស់ពួកគេ។ ចាប់ពីឆ្នាំ ២០០៤ ដល់ ២០១២ គន្ធា បានបម្រើការជាអ្នកសម្របសម្រួលកម្មវិធី នៃគណៈកម្មាធិការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ (CPWP) និងជាបុគ្គលិក នៃអង្គការសីលការកម្ពុជា។