
ការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹង
RoCK ធ្វើការជាមួយសមាជិក ដែលជាអ្នកស្រឡាញ់ភេទដូចគ្នា អាជ្ញាធរ និងឪពុកម្ដាយដើម្បីតស៊ូមតិឱ្យមានសិទ្ធិស្មើគ្នា និងកិច្ចការពារសម្រាប់ប្រជាជនអ្នកស្រឡាញ់ភេទដូចគ្នា។ យើងអនុវត្តកិច្ចការនេះតាមរយៈការផ្ដោតការយកចិត្តទុកដាក់លើសកម្មភាពដែលចាំបាច់នៅថ្នាក់សហគមន៍ ហើយស្របពេលជាមួយគ្នានេះក៏មានការចូលរួមកាន់តែច្រើនឡើងក្នុងកិច្ចខិតខំរួមគ្នាជាមួយអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យមានការផ្លាស់ប្តូរផ្នែកច្បាប់ និងគោលនយោបាយនៅថ្នាក់ជាតិផងដែរ។
SOGIE & Human Rights Workshop and Public Forum

នៅថ្នាក់មូលដ្ឋាន រ៉ក់រៀបចំវគ្គបណ្ដុះបណ្ដាល និងចែករំលែកព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីសាធារណៈ និងប្រជាពលរដ្ឋក្នុងភូមិស្ដីពីប្រធានបទនានាពាក់ព័ន្ធជាមួយសហគមន៍ អ្នកស្រឡាញ់ភេទដូចគ្នាដូចជាអំពី និន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ និងសិទ្ធិមនុស្សជាដើម។ តាមរយៈសកម្មភាពទាំងអស់នេះ សមាជិក អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងឃុំ ក៏ដូចជាម្ចាស់សិទ្ធិអាចលើកបញ្ហារបស់ខ្លួនឡើង និងស្វែងរកដំណោះស្រាយដែលអាចមានពីអ្នកមានភារកិច្ចដូចជាអាជ្ញាធរមូលដ្ឋាន និងអ្នកផ្ដល់សេវាជាដើម។
សាច់រឿងពាក់ព័ន្ធ
«ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម»
«មគ្គទេសក៍សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ»
“ខ្ញុំរៀបការជាមួយមនុស្សប្រុស ដើម្បីបំពេញចិត្តឪពុកម្តាយរបស់ខ្ញុំ”
Celebrating the month of love and dialogue on continuing to support and promote the diversity and equality of love of the LGBT+ community in Cambodia, under the theme “Solidarity for Love”
«ដំណើរឆ្ពោះទៅរកសមភាពអាពាហ៍ពិពាហ៍នៅកម្ពុជាពោរពេញដោយក្តីសង្ឃឹម»
កិច្ចសន្ទនាថ្នាក់ជាតិស្ដីពីច្បាប់ និងគោលនយោបាយ

រ៉ក់បានធ្វើការរួមគ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តធ្វើការលើវិស័យនិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញយេនឌ័រ និង សិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ រៀបចំកិច្ចសន្ទនាថ្នាក់ជាតិជាមួយអ្នកតំណាងក្រសួង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះ និងបង្កើតផែនការសកម្មភាពសម្រាប់អ្នកពាក់ព័ន្ធនីមួយៗក្នុងបំណងដើម្បីលើកកម្ពស់ស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលជាអ្នកស្រឡាញ់ភេទដូចគ្នា។
2019
2018
សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ

រ៉ក់សហការជាមួយមេធាវីផ្នែកសិទ្ធិមនុស្សដែលមានបទពិសោធន៍ខ្ពស់ និងអាជ្ញាធរមូលដ្ឋានបានបង្កើតទម្រង់កិច្ចសន្យាផ្លូវការមួយសម្រាប់គូស្រករអ្នកស្រឡាញ់ភេទដូចគ្នា ហៅថា “សេចក្ដីថ្លែងទំនាក់ទំនងគ្រួសារ”។ គម្រោងនេះមានបំណងដើម្បីការពារកម្មសិទ្ធិ និងទ្រព្យសម្បត្តិរបស់គូស្រករ អ្នកស្រឡាញ់ភេទដូចគ្នា កូនបង្កើត និងកូនសុំ និងគ្រួសាររបស់ពួកគេ។ នេះជាយន្តការបណ្ដោះអាសន្ននៅពេលដែលកម្ពុជាពុំទាន់អនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ភេទដូចគ្នា និងពុំទាន់អនុញ្ញាតឱ្យមានស្មុំកូនដោយគូស្រករភេទដូចគ្នា។