សមាជិកភាពរ៉ក់
ប្រសិនបើអ្នកជាពលរដ្ឋកម្ពុជានិងជាអ្នកស្រឡាញ់ភេទដូចគ្នាហើយចង់ចូលរួមជាមួយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នោះអ្នកអាចចុះឈ្មោះជាសមាជិករ៉ក់បាន។
តើសមាជិកភាពរ៉ក់មានន័យដូចម្តេច?
ដើម្បីក្លាយជាសមាជិករ៉ក់ អ្នកត្រូវយល់ និងគាំទ្រទស្សនៈវិស័យ និងការងាររ៉ក់ ហើយគោរពគុណតម្លៃនិងគោលការណ៍នានា។
រ៉ក់ដែលរួមមានសមាជិកខ្លួនបានកំណត់នូវលក្ខណៈវិនិច្ឆ័យ លក្ខណ និងតួនាទី និងទំនួលខុសត្រូវដើម្បីជួយទៅដល់ការពិនិត្យ និងដំណើរការជ្រើសរើសសមាជិក ។
ជាសមាជិកម្នាក់ អ្នកអាចមានឱកាសចូលរួមវគ្គបណ្តុះបណ្តាល និងបទពិសោធន៍រៀនសូត្រ បង្កើនទំនាក់ទំនងនិងមិត្តភក្តិ ព្រមទាំងបណ្តាញដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ប្រើប្រាស់សម្លេងរបស់អ្នកនៅក្នុងសមាជប្រចាំឆ្នាំដើម្បីចូលរួមសម្រេចចិត្តនិងតម្រង់ទិសដៅការងាររបស់រ៉ក់ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម៖ គោលការណ៍ណែនាំសមាជិកភាពរ៉ក់
តើធ្វើយ៉ាងដូចម្តេចទើបក្លាយជាសមាជិករ៉ក់បាន?
សូមទាក់ទងមកពួកយើង ដើម្បីជួបជាមួយក្រុមការងារពួកយើងនិងស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមពីសមាជិកភាព។ ពួកយើងនឹងផ្តល់ព័ត៌មាន និងណែនាំពីដំណើរការនេះ។