ការចងក្រងសហគមន៍
ការមានជាសហគមន៍អាចជួយយើងឱ្យមានភាពធន ស្របពេលដែលភាពចម្រុះនៃនិន្នាការភេទ និងអត្តសញ្ញាណ/ការបង្ហាញយេនឌ័រ នៅតែរងការមាក់ងាយ ។ ហេតុដូច្នេះ ការចងក្រងសហគមន៍ អ្នកស្រឡាញ់ភេទដូចគ្នា គឺជាឆ្អឹងខ្នងរបស់រ៉ក់ ។ គោលបំណងនៃការចងក្រងគឺដើម្បីលុបបំបាត់ភាពឯកោ ពង្រឹងភាពរឹងមាំនៃបុគ្គល ក្រុម និងសាមគ្គីភាពនៅក្នុងសហគមន៍។
ការផ្តោតការយកចិត្តទុកដាក់ជាចម្បងរបស់រ៉ក់ គឺជួបចងក្រងអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងតំបន់ដាច់ស្រយាលដែលមានកម្រិតលទ្ធភាពទទួលព័ត៌មាន។ ទន្ទឹមនឹងនោះពួកយើងក៏ធ្វើសកម្មភាពជួបជុំគ្នាដទៃៗទៀតដើម្បីភ្ជាប់ទំនាក់ទំនងក្រុមនានា ក្នុងតំបន់ទីប្រជុំជន និងតំបន់ជុំវិញទីប្រជុំជន។ ការងារនេះរួមមានការចុះភូមិជាប្រចាំ បំពេញបន្ថែមដោយការទាក់ទងតាមទូរសព្ទ បណ្តាញព័ត៌មានសង្គម កម្មវិធីបែបប្រពៃណីវប្បធម៌នានា និងការកសាងបណ្ដាញសង្គមតាមប្រព័ន្ធអនឡាញនៅគ្រប់ពេលដែលអាចធ្វើបាន។
ចុះភូមិនិងស្នាក់នៅ
រ៉ក់ ប្រើប្រាស់ការចុះទៅតាមមូលដ្ឋាន និងការស្នាក់នៅតាមផ្ទះសមាជិកសហគមន៍ដើម្បីស្ថាបនាចំណងទំនាក់ទំនង និងដើម្បីកសាងចំណងទំនាក់ទំនងរវាងជំនាន់ ទីតាំង និងអត្តសញ្ញាណមនុស្សខុសៗគ្នា។ សកម្មភាពទាំងអស់នេះជួយបណ្ដុះវប្បធម៌នៃការចែករំលែកចំណីអាហារផ្ទះសម្បែង និងរឿងរ៉ាវផ្សេងៗពីគ្នាទៅវិញទៅមក។ នេះគឺជាវិធីមួយសម្រាប់ឱ្យសមាជិករ៉ក់ អាចយល់ចិត្តគ្នាទៅវិញទៅមក និងចែករំលែកយុទ្ធសាស្ត្រដោះស្រាយបញ្ហាដែលរៀនបទពិសោធន៍របស់ខ្លួនកន្លងមក។
សាច់រឿងពាក់ព័ន្ធ
បងស្រី
ធម្មតា III
ឥន្ទធនូកណ្តាលភ្លៀង
របាយការណ៍សង្ខេប នៃកម្មវិធីអបអរទិវានៃក្តីស្រឡាញ់ និងកិច្ចសន្ទនា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥
Celebrating the month of love and dialogue on continuing to support and promote the diversity and equality of love of the LGBT+ community in Cambodia, under the theme “Solidarity for Love”
ការជួបជុំសមាជិកសកម្ម
ការពង្រឹងភាពអង់អាចមិនមែនមានន័យត្រឹមតែជាការរៀនសូត្រ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរក្សាជំរុញទឹកចិត្តគ្នាទៅវិញទៅមកផងដែរ។ ការជួបជុំប្រចាំត្រីមាសរបស់សមាជិកសកម្ម អនុញ្ញាតឱ្យសមាជិកសកម្ម និងក្រុមការងារ ផ្ដល់ការគាំទ្រផ្លូវចិត្ត និងផ្លូវកាយឱ្យគ្នាទៅវិញទៅមកក្នុងភាពក្រុមរ៉ក់តែមួយ។ ក្នុងការជួបជុំទាំងអស់នេះក្រុមរ៉ក់ ចែករំលែកព័ត៌មានថ្មីៗពីស្ថានភាពរបស់ខ្លួន និងរៀនសូត្រអំពីប្រធានបទថ្មីៗពាក់ព័ន្ធជាមួយគោលដៅការតស៊ូមតិរួមគ្នា ឧទាហរណ៍ដូចជា៖ ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា លិខិតតុបករណ៍សិទ្ធិមនុស្ស និងកិច្ចពិគ្រោះយោបល់អំពីសមាជិកភាពជាដើម។
កម្មវិធីប្រពៃណីវប្បធម៌
ផ្នត់គំនិតបុរេនិច្ឆ័យទូទៅមួយចំនួនទៅលើអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងប្រទេសកម្ពុជាដោយចាត់ទុកថា អ្នកស្រឡាញ់ភេទដូចគ្នា គឺជារឿងប្រឆាំងធម្មជាតិ និងប្រឆាំងវប្បធម៌ ហើយចាត់ទុកថាយើងជាមនុស្សខុសប្រក្រតី។
រ៉ក់សង្ឃឹមថានឹងអាចបំបែកការយល់ខុសទាំងអស់នេះបានតាមរយៈការបង្វែរផ្នត់គំនិតអវិជ្ជមានទាំងអស់នេះឱ្យក្លាយទៅជាផ្នត់គំនិតវិជ្ជមាន។ យើងព្យាយាមធ្វើយ៉ាងណាឱ្យវត្តមានរបស់យើងត្រូវបានគេមើលឃើញនៅថ្នាក់មូលដ្ឋាន ដោយប្រើប្រាស់គោលវិធីបែបវប្បធម៌ និងបែបសាសនារបស់កម្ពុជាដើម្បីផ្លាស់ប្តូរគំនិតរបស់ប្រជាជនស្ដីពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ។ ព្រមជាមួយគ្នានោះ សកម្មភាពនេះក៏ជួយពង្រឹងទំនាក់ទំនង និងសាមគ្គីភាពរបស់សមាជិកយើងផងដែរ ដោយហេតុថា យើងមកពីសាសនាផ្សេងគ្នា និងមករួមដៃគ្នាដើម្បីបង្កើន ការយល់ដឹងរបស់មនុស្សដែលកំពុងរស់នៅក្នុងតំបន់របស់មិត្តភក្ដិយើង។