ការបើកបង្ហាញសក្ដានុពល៖ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ប្រទេសកម្ពុជា
ការសិក្សាស្រាវជ្រាវនេះបង្ហាញពីរបៀបនៃការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍ ដែលមិនត្រឹមតែអាចនឹងបញ្ជាក់ពីសេចក្ដីថ្លៃថ្នូរនិងសិទ្ធិស្មើភាពគ្នាសម្រាប់គ្រួសារទាំងអស់ប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកអាចនឹងធ្វើឱ្យមានថាមវ័ន្ត បរិយាប័ន្ន នវានុវត្តន៍ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាច្រើនជាងមុនទៀតផងដែរ។
សក្ដានុពលអត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍ ដែលបានទាញចេញមកពីភស្ដុតាងនៃការសិក្សាស្រាវជ្រាវជាសកលនានា ទិន្នន័យរបស់ប្រទេសកម្ពុជា កិច្ចសម្ភាសអ្នកពាក់ព័ន្ធ និងគំរូនៃសេណារីយ៉ូចង្អុលបង្ហាញដោយបានយកមកអនុវត្តតាមវិធីសាស្ដ្រដែលបានទទួលស្គាល់ពីអន្តរជាតិ។ តួលេខទាំងអស់បានគូសបញ្ជាក់ និងចង្អុលបង្ហាញពីទំហំសក្ដានុពលនៃអានុភាពនិងទិសដៅនៃអត្ថប្រយោជន៍សេដ្ឋកិច្ច។
សក្ដានុពលអត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍គឺមាននៅក្នុង៥វិស័យសំខាន់ៗខាងក្រោម៖
- ការជំរុញវិស័យទេសចរណ៍
- ការទាក់ទាញវិនិ យោគទុន និង ជំនាញទេពកោសល្យ
- ការបង្កើនវិស័យឧស្សាហកម្មពិធីមង្គលការ
- ការពង្រឹងគ្រួសារ
- ការធ្វើឱ្យប្រសើរឡើងផ្នែកសុខភាព ផលិតភាព និង ពាណិជ្ជកម្ម
ការបើកបង្ហាញសក្ដានុពល៖ អត្ថប្រយោជន៍សេដ្ឋកិច្ចនៃសមភាពច្បាប់អាពាហ៍ពិពាហ៍ សម្រាប់ប្រទេសកម្ពុជា
– Full Report: KH/ភាសាអង់គ្លេស
– Summary Factsheet: ភាសាខ្មែរ/ភាសាអង់គ្លេស