ប្រព័ន្ធថែទាំ និងគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា
ប្រព័ន្ធថែទាំ និងគាំទ្រសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា តាមរយៈបទពិសោធន៍ការងាររបស់សហគមន៍ឥន្ទធនូកម្ពុជា(រ៉ក់) ត្រូវបានរៀបរៀងឡើង ដើម្បីជាឯកសារសម្រាប់ឆ្លុះបញ្ចាំង ស្វែងយល់ រៀនសូត្រ និងចែករំលែកនូវបញ្ហា តម្រូវការ និងការឆ្លើយតបល្អៗចំពោះសមាជិករ៉ក់កន្លងមក។ ដូច្នេះ រ៉ក់សង្ឃឹមថា កូនសៀវភៅនេះនឹងផ្តល់ជាប្រយោជន៍ក្នុងការជួយបន្តការយកចិត្តទុកដាក់ ការថែទាំខ្លួនឯង និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជាសង្គម ទៅតាមធនធាន លទ្ធភាព និងសេវាគាំពារសង្គមដែលមានស្រាប់។