ឧត្តមសេនីយ៍ឯក ឌឿន ចាន់ដារ៉ា ក្នុងឱកាសសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២១
ពីក្រសួងមហាផ្ទៃ ពួកយើងក៏មានការអញ្ជើញចូលរួមជាកិត្តិយពីឧត្តមសេនីយ៍ឯក ឌឿន ចាន់ដារ៉ា អនុប្រធានក្រុមប្រឹក្សានីតិកម្ម ដែលលោកបានចែករំលែកនូវការសង្កេតរបស់លោកទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងបរិបទសកល និងជាតិផងដែរ៖
ថ្ងៃនេះខ្ញុំមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅជាមួយបងប្អូនសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេសកម្ពុជា ដែលកំពុងប្រារព្ធធ្វើឡើង ក្នុងឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ពីបណ្តាភាគីពាក់ព័ន្ធ ការយល់ដឹងពីសិទ្ធិនៃអ្នកស្រឡាញ់ភេទដូចគ្នា ចូលរួមលើកស្ទួយបរិយាកាសសេរីភាពនៅកម្ពុជា សំដៅកាត់បន្ថយការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងជម្រុញតួនាទីរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជាឱ្យ កាន់តែសកម្មថែមទៀតក្នុងការបំរើផលប្រយោជន៍ជូនដល់សហគមន៍ក៍ដូចជាអ្នកស្រឡាញ់ភេទដូចគ្នា ចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម សុខដុមនីយកម្ម ដែលជាបំណងប្រាថ្នារបស់សង្គមជាតិយើងទាំងមូល។
I would like to take this opportunity to appeal to the leaders of the Rainbow Community Kampuchea to increase communication with stakeholders and local authorities to provide more education, guidance, and training to improve knowledge and professionalism and adapt people’s way of life following the social context and reality.
Finally, I would like to wish the LGBTIQ people and Rainbow Community Kampuchea success in your endeavors and be blessed with the five Buddha’s blessings: Longevity, class, happiness, strength, and influence.
តើគេរៀបចំ សប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នានៅពេលណា?
ជារៀងរាល់ឆ្នាំ សប្ដាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា បានប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរ និងលើកកម្ពស់ការយល់ដឹងអំពី សារៈសំខាន់នៃសហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា។ ទោះបីជាដើមកំណើតពិតប្រាកដនៃថ្ងៃនេះ នៅតែមិនប្រាកដប្រជាក៏ដោយ តែទិវានេះបានចាប់ផ្តើមនៅក្នុងប្រទេស Australia / New Zealand។ អ្នកខ្លះនិយាយថា សប្ដាហ៍មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា បានចាប់ផ្តើមនៅ ខែមីនា ឆ្នាំ ១៩៨០ ដែលបានប្រារព្ធធ្វើឡើងនៅ New Zealand។ តែគេបានកត់សម្គាល់ឃើញថាព្រឹត្តិការណ៍នៅអូស្រ្តាលីដំបូងបង្អស់ត្រូវបានធ្វើឡើងនៅ Collingwood Town Hall in Melbourne នាថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩០ ។ បន្ទាប់មកអ្នកស្រលាញ់ភេទដូចគ្នាទីក្រុងMelbourne បានប្រារព្ធពិធីនេះ នៅថ្ងៃទី ៨ ខែតុលា នាឆ្នាំបន្តបន្ទាប់មក។
តើសប្តាហ៍មោទនភាព និងទិវាអន្ដរជាតិបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា មានសារសំខាន់អ្វី?
ទិវាអន្ដរជាតិបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ពិតជាមានសារសំខាន់ និងស្របទៅនឹងស្ថានភាពជាក់សែ្តងដែលពិភពលោក និងបណ្តាប្រទេសមួយចំនួនបានទទួលស្គាល់កាន់តែទូលាយ នូវសិទ្ធិស្របច្បាប់របស់អ្នកស្រឡាញ់ភេទដូចគ្នា។ វាជាថ្ងៃដែលចែករំលែកអំពីសិទ្ធិនៃអ្នកស្រឡាញ់ភេទដូចគ្នា ទៅដល់បណ្តាភាគីពាក់ព័ន្ធ និងសម្ព័ន្ធមិត្ត នៃអ្នកស្រឡាញ់ភេទដូចគ្នា។ វាក៏ជាឱកាសមួយ ដើម្បីជម្រុញឱ្យអ្នកស្រឡាញ់ភេទដូចគ្នាចេញមកពិភពខាងក្រៅ និងបង្ហាញឱ្យពិភពលោក ឬសង្គមជាតិយើង បានឃើញនូវភាពស្រស់ស្អាត និងថ្លៃថ្នូរដូចសហគមន៍ផ្សេងៗទៀត នៅក្នុងសង្គមជាតិ ដែលយើងរស់នៅជាមួយគ្នា។
តើអ្នកស្រឡាញ់ភេទដូចគ្នា ទទួលផលប៉ះពាល់អ្វីខ្លះ?
យើងបានដឹងច្បាស់ណាស់ថាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានប្រឈមនូវបញ្ហាជាច្រើន ដូចជាបញ្ហាសុខភាពផ្លូវចិត្ត ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ ភាពតានតឹងខាងអារម្មណ៍ ភាពនឿយហត់ខាងផ្លូវចិត្ត ដែលបានលាក់ទុកជាការសម្ងាត់ ក៍ព្រោះតែខ្លាចសង្គមមិនទទួលយក ដោយហេតុផលប្រពៃណី ទំនៀម ទំលាប់ ដែលធ្វើឱ្យសហគមន៍នេះ មានហានិភ័យចំពោះការរើសអើង ដូចជាការរើសអើងក្នុងការស្នាក់នៅក្នុងលំនៅដ្ឋាន(ប៉ះពាល់ដល់ការគ្មានទីជម្រក និងការថែទាំសុខភាព)ការរើសអើងការងារ (ប៉ះពាល់ដល់សមត្ថភាពក្នុងការបង់ប្រាក់សម្រាប់ការថែទាំសុខភាពនិងសន្តិសុខហិរញ្ញវត្ថុ) ការយាយី និងស្ត្រេស (ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និង / ឬ ជម្រុញឱ្យមានការជក់បារី ឬការធ្វើអត្តឃាត) ភាពឯកោ (នាំឱ្យមានជំងឺធ្លាក់ទឹកចិត្ត) ការជួបហានិភ័យផ្លូវភេទខ្លួនឯង ឬជាមួយមនុស្សជាទីស្រលាញ់ ដែលនាំឱ្យមាន ហានិភ័យសុខភាពផ្លូវភេទ) ជួបការលំបាកក្នុងអាពាហ៍ពិពាហ៍ និងបង្កើតក្រុមគ្រួសារស្របច្បាប់ ។
តើសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ត្រូវធ្វើអ្វីសម្រាប់ថ្ងៃអនាគត?
ខ្ញុំបានយល់ពីការលំបាករបស់បងប្អូន ព្រមទាំងឧបសគ្គដូចដែលខ្ញុំបានលើកឡើងខាងលើ ជាពិសេស គឺកង្វះខាតនូវ ការចូលរួមពីបណ្តាភាគីពាក់ព័ន្ធ និងការទទួលស្គាល់ជាទូទៅពីសង្គម។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមកោតសសើរដោយស្មោះចំពោះអង្គការសហគមន៍ឥន្ទធនូកម្ពុជា និងបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាដែលបាន ខិតខំពុះពារគ្រប់ឧបសគ្គ ចូលរួមបំពេញការងារទ្រទ្រង់ជីវភាពក្នុងគ្រួសារ ក្នុងសង្គមជាតិ ជាពិសេស ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលញាំញីជីវភាពរបស់យើងឱ្យជួបការលំបាកថែមមួយកំរិតទៀត។