#ទីកក់ក្តៅ ៖ សប្តាហ៍មោទនភាព និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំ២០២១

ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩រីករាលដាលនៅប្រទេសកម្ពុជាចាប់តាំងពីដើមខែមីនា ឆ្នាំ២០២០ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២១នេះ ដែលបន្តជាវិបត្តិជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិ។ ដើម្បីចូលរួម អនុវត្តយ៉ាងសកម្ម និងហ្មត់ចត់នូវវិធានការបង្ការជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់អង្គការ សុខភាពពិភពលោក និងក្រសួងសុខាភិបាល ក៏ដូចជាច្បាប់ និងសេចក្តីសម្រេចផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា សហគមន៍ឥន្ទធនូកម្ពុជា និងដៃគូពាក់ព័ន្ធប្រារព្ធកម្មវិធីសប្តាហ៍មោទនភាព និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈអនឡាញនិងបន្តព្រលឹងវិញ្ញាណរបស់ពួកយើងបន្តទៀត។

គោលបំណងរបស់ពួកយើងគឺប្រើឱកាសនៃទិវានេះ ដើម្បីបន្តជជែកពិភាក្សា ចែករំលែកនូវបទពិសោធន៍ និងការចូលរួមចំណែកតាមរយៈសកម្មភាពជាបន្តបន្ទាប់ជាមួយសមាជិកសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា សាធារណជន រាជរដ្ឋាភិបាលថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាន អ្នកអាជីពវិជ្ជាជីវៈផ្នែកច្បាប់ សុខភាព សង្គមកិច្ច សារព័ត៌មាន សហគ្រិន និងបញ្ញាវន្ត ។ល។ អំពីការកសាងកម្ពុជាជាទីកក់ក្តៅ និងដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ពួកយើងទាំងអស់គ្នា តាមរយៈការតាំងចិត្ត និងលទ្ធភាពផ្សេងៗដូចគ្នា៖

  • ពួកយើងអាច និងកំពុងចូលរួមកសាងកម្ពុជាជាទីកន្លែងដ៏កក់ក្តៅ ដោយចាប់ផ្តើមពីការកំណត់ខ្លួនឯង ដើម្បី ការភិវឌ្ឍ និងសុខមាលភាពផ្ទាល់ខ្លួន។ មានន័យថា បុគ្គលម្នាក់ៗគួរតែគោរព និងទទួលស្គាល់ភាពផ្សេងៗគ្នា និងបទពិសោធន៍ផ្សេងៗគ្នា ជាពិសេសជនក្រីក្រ និងជនងាយរងគ្រោះ ឆ្លើយតបនឹងតម្រូវការរបស់ពួកគេ ហើយអបអរសាទរនូវការរួមចំណែករបស់ពួកគេនៅគ្រប់ផ្នែក និងគ្រប់កម្រិត។
  • ពួកយើងអាចថែរក្សា និងគាំទ្រការប្តេជ្ញាចិត្ត ក៏ដូចជាទំនួលខុសត្រូវ ដើម្បីការពារ និងបង្កើនសេចក្តីស្រលាញ់ និងសុភមង្គលនៅក្នុងគ្រួសារ។
  • ពួកយើងបន្ត និងពង្រឹងប្រព័ន្ធគាំទ្រ និងសាមគ្គីភាព ដើម្បីភាពសុខដុមរបស់សហគមន៍គ្រប់ពេលវេលា ជាពិសេសអំឡុងពេលមានទុក្ខលំបាក និងវិបត្តិ។
  • ពួកយើងបន្ត ពង្រឹង និងច្នៃប្រឌិតនូវកិច្ចការងារដែលឈរលើមាគ៌ាសាមគ្គីភាព ដើម្បីសង្គមដែលមានភាពស្មើគ្នា។

ប្រវត្តិខ្លះៗនៃសប្តាហ៍មោទនភាព និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា


សាររបស់បុគ្គល៖ ការតាំងចិត្ត និងការចូលរួមចំណែក

ពួកយើងចាប់ផ្តើមពីបុគ្គលដោយសមាជិកក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដទៃទៀតបានចូលរួមចែករំលែកសាច់រឿងនៃការបំពេញតួនាទីរបស់ខ្លួនកំឡុងពេលការរីករាលដាលនៃជម្ងឺឆ្លង ឧបសគ្គ និងសារទៅកាន់សាធារណជនជាដើម។

១.ស៊ីចាន់

«ខ្ញុំជាមន្ត្រីប៉ូលីសប៉ុស្ត៍នៅមូលដ្ឋានឃុំរលួស ​(ខេត្តបន្ទាយមានជ័យ)។​ អំឡុងពេលយើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខ្ញុំនៅប្រចាំការនៅមណ្ឌលចត្តាឡីស័ក​​​​​។ នាមខ្ញុំជាមន្ត្រីប៉ុស្ត៍ ខ្ញុំបានចុះផ្សព្វផ្សាយ ការពារ ការឆ្លងជំងឺកូវីដ១៩។ ខ្ញុំបានចែកម៉ាស ផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យពាក់មាស់។ ខ្ញុំក៏បានចំណាយថវិកាផ្ទាល់ខ្លួន ស្រូវអង្ករដែលធ្វើបាន ទៅចែកជូនដល់ចាស់ៗដែលគ្មានទីពឹង និងពិការភាពដើម្បីជួយដោះទុក្ខក្នុងគ្រាលំបាកនេះ។​»

២. ប៊ុក ជាឆ្មប៖

«ក្នុងការប្រយុទ្ធនឹងកូវីដ១៩នេះ គឺខ្ញុំនិងក្រុមការងារ ចុះអប់រំប្រជាជនក្នុងមូលដ្ឋាន ឲ្យអនុវត្តនូវវិធានការពារជំងឺកូវីត តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងមើលថែអ្នកធ្វើចត្តាឡីស័ក។ ការប្រចាំការនៅចត្តាឡីស័ក អាចដែរដែលត្រូវប្រឈមនឹងការឆ្លងជំងឺ ព្រោះនៅទីនេះមានទាំងអ្នកឆ្លង និងមិនឆ្លងជំងឺ ហើ​យយើងមើលមិនឃើញទេ ទាល់តែតេស្តទើបដឹង ប៉ុន្តែរាល់ពេលបំពេញការងារ ពួកខ្ញុំពាក់អាវការពារ ពាក់ម៉ាស់ បាញ់អាល់កុល ដូច្នេះវាក៏បានកាត់បន្ថយការឆ្លងបានខ្ពស់ដែរ។ ខ្ញុំនិងពេទ្យទាំងអស់ ត្រូវយាមទាំងយប់ ទាំងថ្ងៃ វាក៏ហត់ដែរ តែពួកយើងមិននឿយណាយទេ ដោយសារនេះជា អ្វីដែលយើងអាចធ្វើបានដើម្បីការពារអាយុជីវិតប្រជាជនយើង ហើយពួកខ្ញុំសង្ឃឹមថា ក្នុងពេលដ៏ខ្លីខាងមុខ បញ្ហាកូវីដនឹងឆាប់ចប់ទៅវិញ។ តាមរយៈការងាររាល់ថ្ងៃ ខ្ញុំចង់បង្ហាញឲ្យប្រជាជននៅក្នុងមូលដ្ឋានដែលខ្ញុំធ្វើការបានជ្រាបថា ទោះបីជាយើងជាអ្នកស្រឡាញ់ភេទដូចគ្នា​ យើងមានសមត្ថភាពធ្វើការដូចអ្នកដទៃទៀតដែរ។ នៅថ្ងៃអនាគតខ្ញុំក៏សង្ឃឹមថា​ មនុស្សគ្រប់គ្នាឈប់រើសអើងយើង ហើយយល់ថាយើងជាមនុស្សធម្មតាដូចពួកគាត់ដែរ និងឆាប់មានច្បាប់ឲ្យយើងអាចរៀបការ និងសិទ្ធិផ្សេងទៀតដូចអ្នកដទៃដែរ។»

៣. ណាកែវ អាំផា ជាអ្នកអាជីពតុបតែងមុខ និងម្ចាស់ហាងសាឡននៅភ្នំពេញ ៖

«ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យជួយការពារសហគមន៍ ដោយការថែរក្សាខ្លួនប្រាណឲ្យបានល្អ ការពារខ្លួនពីជំងឺកូវីដ១៩ ដោយការលាងដៃនឹងអាល់កុល សាប៊ូ និងពាក់ម៉ាស់។ ជាចុងក្រោយនេះ ក្នុងនាមខ្ញុំជាអ្នកប្តូរយេនឌ័រ នាងខ្ញុំសុំផ្តាំផ្ញើសារ ជូនទៅដល់អ្នកទាំងអស់គ្នា សូមឲ្យចៀសផុតពីជំងឺកូវីដ និងជួបតែសេចក្តីសុខ ហើយទាំងអស់គ្នាត្រូវតែរឹងមាំឡើង ដើម្បប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។»

៤. ចាន់ណា​​ ពីខេត្តត្បូងឃ្មុំចែករំលែកពីស្ថានភាពរបស់គាត់ក្នុងកំឡុងពេលកូវីដ១៩៖

«រាល់ថ្ងៃ ខ្ញុំប្រកបរបរ ដាំដំណាំរួមទាំងននោង ស្រែ ដាក់ទ្រូ ដាក់មង​​ តែដាំបានក៏គ្មានទីផ្សារមានតែលក់ក្នុងភូមិបានកម្រៃខ្លះ។ ខ្ញុំចូលរួមការពារការឆ្លងរាលដាលនៃជំងឺកូវីដ ដោយពេលទៅលក់ដូរ ខ្ញុំពាក់ម៉ាស់ លាងដៃនឹងអាល់កុល ។​ ខ្ញុំមិនឲ្យកូនដើរលេងជួបជុំមិត្តភក្ដិ និង​ការពារខ្លួនឯង។ សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នា បានសុខសប្បាយ និងជៀសផុតពីកូវីដ១៩។​»


ដៃគូ និងអាជ្ញាធរមូលដ្ឋានចែករំលែកពីការកសាងគ្រួសារ និងកិច្ចសន្យាដៃគូ (សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ)

 
ភស្ដុតាងស្នេហ៍យើង៖ សាច់រឿងរបស់រស្មី និងចរិយា
ដៃគូរស្មី និងចរិយាប្រាប់ដំណើររឿងនៃការជួបរបស់ពួកគេ និងការបង្កើតទំនាក់ទំនងរបស់ពួកគេប្រើប្រាស់ សេចក្តីថ្លែងទំនាក់ទំនងគ្រួសារ។ សូមអានសាច់រឿងនៅទីនេះ

ស្ថានភាពសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងការឆ្លើយតបទៅកូវីដ១៩៖

 

ជជែកលេងជាមួយសិល្បករ៖

សិល្បករ៖ឱក ព្រហ្មសុដន្ត្រ និង ពី សាយ៖ ក្រុមនាដ្យរស និងឧបសគ្គក្នុងស្ថានភាពកូវីដ១៩

 

សិល្បករ យូ សារ៉ាន់ និង ឈុំរដ្ឋា៖ ដំណើរការស្វែងរកពីចំណង់ចំណូលចិត្តខ្លួនក្នុងវិស័យសិល្បៈ

 

វុធ លីណូ និងលី ពិសី៖ ដំណើរការស្វែងរកអត្តសញ្ញាណ និងភាសាសិល្បៈ

 

ឈីលី និង ហ៊ាង៖ ពណ៌ស្នេហ៍ និងដំណើរការផលិតចម្រៀងវិដេអូចម្រៀងនេះ

 

សិល្បការិនី និង Influencer: រ័ត្ន ស៊ីណូរ៉ា

ពួកយើងរីករាយក្នុងការសហការជាមួយស៊ីណូរ៉ាក្នុងការប្រារព្ធឆ្នាំនេះ! គាត់មានវិធីសាស្ត្រក្នុងបំបែកផ្នត់គំនិតយល់ខុសពីអ្នកស្រឡាញ់ភេទដូចគ្នាដែលមានហេតុផល និងបែបកំសាន្ត។ ក្តីសង្ឃឹមចំពោះការគ្មានការបង្ហាញយោបល់ប្រកបដោយភាពស្អប់ លើវិដេអូគាត់ ប្រហែលជាមិនបានជោគជ័យទាំងស្រុង ប៉ុន្តែក៏មានការគាំទ្រ ពីអ្នកគាំទ្រដែលជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាផងដែរនៅទីនោះ គឺបង្ហាញពីក្តីសង្ឃឹមបន្ថែមសម្រាប់ពួកយើងទាំងអស់គ្នា។

 

Drag Queen Show: Blue Chilli

ពីវិស័យជំនួញ និងការសម្តែង ពួកយើងមានការចូលរួមរបស់សមាជិកនៃហាង Blue Chilli Bar and Café។ ការប្រារព្ធសប្តាហ៍មោទនភាពកាន់តែស្រស់បំពង និងពោពេញទៅដោយពណ៌ឆើតឆាយ ជាមួយនឹងការសម្តែង Online Drag Queens ! Rebecca and JC Queen បានចូលរួមចំណែកមួយនៃកម្មវិធីមោទនភាពជាមួយការបង្ហាញសមត្ថភាពនិងផ្តល់នូវព័ត៌មានបែបអប់រំអំពីអាជីពសម្តែងរបស់អ្នកទាំងពីរ។ https://www.facebook.com/newbluechilli/videos/2689100291387832

 


អាជ្ញាធរមូលដ្ឋាន៖

១.លោកស្រី ទេព សោមុនី មេឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាអាជ្ញាធរមូលដ្ឋានមួយរូបដែលតែងគាំទ្រមួយរូបដែលលោកស្រីចែករំលែកពីការសង្កេតក្នុងថ្នាក់មូលដ្ឋាន៖

 

In current context, LGBT community does not face discrimination as the There is no discrimination against LGBTIQ people now because there is a broad understanding and extensive dissemination about rights. We can see that LGBTIQ people contribute to society in many ways as they do not create any issues for us to worry about. For example, in their family, there is no violence and it is full of love and happiness.

 

 

២.លោក ងួន សារឿន ចៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត

 

 

“Being LGBT+ is an individual’s preference and wish. They agree to live together voluntarily and they are unique. In my opinion, LGBTIQ people have contributed to the reduction of discrimination in our society and to promote rights and freedom just like any other citizens.”

 

៣. អនុសេនីយ៍ឯក ជិន មុនីរ័ត្ន ប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ

 

“During the last few years, we observe that the situation of LGBTIQ people has been improved. There is less discrimination even during the time our country is going through the Covid-19 pandemic. Also, LGBTIQ people have been involved in various art, charity, humanitarian and social activities, and the youth movement to support peace.”

He added:

“These positive changes are the results of support from parents and guardians of LGBTIQ people and the attention from authorities and through different public forums. While the government is working to fight against the Covid-19 pandemic, I would like to urge everyone to go and get a vaccination and keep social distancing adapting ourselves to the new normal and following the 3 do’s and the 3 don’ts”


សាររបស់រដ្ឋាភិបាល៖

ប្រទេសកម្ពុជា

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

 
លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី

ក្នុងឱកាសសប្ដាហ៍មោទនភាពអ្នកស្រឡាញ់ភេទដូចគ្នា និងទិវាបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំ២០២១ ពួកយើងមានកិត្តិយសដែលមានការចូលរួមពីលោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ដែលលោកបានចូលរួមចែករំលែកពីសំណួររបស់ពួកយើងផ្តោតទៅលើការគាំទ្ររបស់ក្រសួងកិច្ចការនារីផ្ទាល់រួមទាំងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្រ្ដី ២០១៩ - ២០២៣ ផងដែរ។

 
ឧត្តមសេនីយ៍ឯក ឌឿន ចាន់ដារ៉ា អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ

ពីក្រសួងមហាផ្ទៃ ពួកយើងក៏មានការអញ្ជើញចូលរួមជាកិត្តិយពីឧត្តមសេនីយ៍ឯក ឌឿន ចាន់ដារ៉ា អនុប្រធានក្រុមប្រឹក្សានីតិកម្ម ដែលលោកបានចែករំលែកនូវការសង្កេតរបស់លោកទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងបរិបទសកល និងជាតិផងដែរ៖ 

 

ទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា

ពីស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា ពួកយើងទទួលបានការចូលរួមពីអគ្គរាជទូត លោកលោក ប៊្យន ហេកម៉ាក ដែលលោកបានចូលរួមឆ្លើយសំណួរជុំវិញការគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។

 

សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា

លោកស្រី CARMEN MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា

 

អង្គទូតប្រចាំប្រទេសកម្ពុជាមួយចំនួនទៀតក៏បានចែករំលែកសារគាំទ្រនៅទំព័រហ្វេសប៊ុកពួកគេផងដែរ។


អង្គការសហប្រជាជាតិ

អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា៖

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា

 

និងសារពីក្រុមបណ្តាញរបស់ពួកគេបន្ថែមទៀតដែលអាចរកបាននៅក្នុងទំព័រហ្វេសប៊ុក៖ https://www.facebook.com/watch/OneUNCambodia/

 

សាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា

 


សារព័ត៌មាន

Cambodja

 

Phuon Kongkea
Capacity Development Program Officer at Cambodja

“Media participation to reports fact on LGBT+ professionally is a participation to respect Human Rights.”

 

Ly You Y
Capacity Development Manager at CamboJA

“Diversity of race, religious belief, tradition and culture are what make life beautiful. To me, there is no different at all to have a friend, a colleague or a family member as a straight or LGBTIQ person. What important is everyone has fulfilled their roles to be a good citizen, a good friend and a child living in the society.”

 

Cambodian Center for Independent Media (CCIM)

 

Say Phalla Senior program producer of CCIM and Core group member of Cambodian Women Journalists Network

“The media’s involvement to end discrimination against LGBT people is contributing to our respect for human rights in general. Journalists are part of the elimination of discrimination against LGBT people.”

 

PNN

 

Keoung Sophea, Reporting Producer at PNN TV

“Nature gifts equal rights to everyone. No one can choose sex and adopting a mindset before they were born! I don’t have any disappointment in having LGBT friends at all. Respect, love, value, non-discrimination against LGBT+ is the value of a good person following the gift of nature.”


អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល

We observed visibility of rainbow among  Women Rights and Child Rights groups during this Pride through their online plateform. NGOs/CSOs like Silaka and Save the Children Cambodia are among the group.

ពីវិស័យអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ពួកយើងក៏មានការចូលរួមពីអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា តាមរយៈនាយិការង អ្នកនាងអេង ចាន់ឌី។ គាត់បានចែករំលែកនូវការគាំទ្រចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដើម្បីទទួលបានសមភាពយេនឌ័រ។ បន្ថែមពីការចូលរួមឆ្លើយសំណួរ ក្រុមការងាររបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជាក៏បានចែករំលែកសារបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកពួកគេផងដែរ៖ https://www.facebook.com/genderissue

 

ដុះស្លាប and រ៉ាក់ ជជែកពិភាក្សាអំពីសុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិស្ត្រីស្រឡាញ់ភេទដូចគ្នា 

 


សមាជិក និងក្រុមការងារពួកយើងនៅលើសារព័ត៌មាន៖

កម្មវិធីវិទ្យរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖

 កម្មវិធីសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២១

ទិវាអន្តរជាតិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា និងការវិវត្តនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា

សង្ខេបលទ្ធផលពីការប្រារព្ធកម្មវិធីសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ២០២១ 

សំឡេងសមភាពយេនឌ័រ៖ សប្តាហ៍មោទនភាព និងទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា "ទីកក់ក្តៅ"

នៅក្នុងអត្ថបទសម្ភាសន៍ដទៃទៀត៖

“Cambodian lgbt people want Legal Marriage”

"តម្រូវការផ្នែកច្បាប់ ជាកត្តាចាំបាច់ សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា»

“It Didn’t Feel Warm in the Family Anymore”: LGBTIQ+ Community Speaks Out at Pride Week

អ្នកស្រឡាញ់ភេទដូចខ្លះត្រូវក្រុមគ្រួសារ«ផ្តាច់របប» ចំពេលបាត់បង់ការងារក្នុងគ្រាកូវីដ១៩

ការឆ្លុះបញ្ចាំងពីការប្រារព្ធកម្មវិធីសប្តាហ៍មោទនភាព និងទិវាបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា នៅលើ South East Asia Globe

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.

© 2021 Copyright: Rainbow Community Kampuchea
Organization (ROCK)

បំពេញអ៉ីម៊ែលអ្នកនៅខាងក្រោមដើម្បីទទួលបានព័ត៌មានពីអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា!

ការងាររ៉ក់បង្ហាញពីបញ្ហារបស់ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់មនុស្សទាំងពីរភេទ អ្នកប្តូរភេទ អ្នកមិនកំណត់ភេទនិងយេនឌ័រ និងបុគ្គលអន្តរភេទ (LGBTQI)។ ប៉ុន្តែក្នុងបរិបទនេះ យើងប្រើពាក្យអ្នកស្រឡាញ់ភេទដូចគ្នា ជាអក្សរកាត់សម្រាប់តំណាងសហគមន៍ទាំងមូល។