នៅថ្ងៃទី១៧ ខែឧសភានេះ ជាទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា អ្នកប្តួរយេនឌ័រ និងអ្នកស្រឡាញ់ភេទទាំងពីរ ដែលទិវានេះប្រារព្ធធ្វើឡើងតាំងពីឆ្នាំ២០០៤មក។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃនេះ កញ្ញា លី ពិសី អ្នកសម្របសម្រួលសហគមន៍ឥន្ទធនូកម្ពុជា បានលើកឡើងថា នៅឆ្នាំនេះ ការប្រារព្ធទិវាអន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ធ្វើឡើងដោយមិនមានការជួបជុំគ្នាដោយផ្ទាល់ទេ ប៉ុន្តែការប្រារព្ធត្រូវបានធ្វើឡើងតាមបណ្តាញអ៊ីនធឺណិតព្រោះបារម្ភពីជំងឺកូវីដ១៩។ កញ្ញា លី ពិសី បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរបើកចិត្តទូលាយជាងមុន ចំពោះអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
កញ្ញា លី ពិសី៖ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរបើកចិត្តទូលាយជាងមុនចំពោះអ្នកស្រឡាញ់ភេទដូចគ្នា