...

កញ្ញា លី ពិសី៖ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរ​បើក​ចិត្ត​ទូលាយជាងមុនចំពោះអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

នៅថ្ងៃទី១៧ ខែឧសភានេះ ជាទិវា​អន្តរជាតិ​បញ្ឈប់​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ប្តួរ​យេនឌ័រ និង​អ្នក​ស្រឡាញ់​ភេទ​ទាំង​ពីរ ដែល​ទិវា​នេះ​ប្រារព្ធ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​មក​។ នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់វិទ្យុ​បារាំង​អន្តរជាតិ​នាថ្ងៃ​នេះ កញ្ញា លី ពិសី អ្នក​សម្រប​សម្រួល​សហគមន៍​ឥន្ទធនូ​កម្ពុជា​ បាន​លើក​ឡើង​ថា នៅឆ្នាំ​នេះ ការ​ប្រារព្ធទិវា​អន្តរជាតិបញ្ឈប់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ធ្វើ​ឡើង​ដោយ​មិន​មាន​ការ​ជួប​ជុំ​គ្នា​ដោយ​ផ្ទាល់​ទេ​ ប៉ុន្តែការប្រារព្ធ​ត្រូវ​បាន​ធ្វើឡើង​តាម​បណ្តាញ​អ៊ីនធឺណិត​ព្រោះ​បារម្ភ​ពី​ជំងឺ​កូវីដ​១៩។ កញ្ញា លី ពិសី បញ្ជាក់​ថា ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​ប្រជាជន​ខ្មែរ​បើក​ចិត្ត​ទូលាយ​ជាង​មុន​ ចំពោះ​អ្នក​ស្រឡាញ់ភេទ​ដូច​គ្នា​នៅ​កម្ពុជា​។

កញ្ញា លី ពិសី៖ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរ​បើក​ចិត្ត​ទូលាយជាងមុនចំពោះអ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

Oh hi there 👋
It’s nice to meet you.

Sign up to receive awesome content in your inbox.

We don’t spam! Read our privacy policy for more info.