គុណតម្លៃ
ដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អបំផុតចំពោះបេសកកម្ម និងទស្សនៈវិស័យរបស់យើង រ៉ក់ ប្រកាន់ខ្ជាប់នូវគុណតម្លៃ និងគោលការណ៍ណែនាំ សម្រាប់ក្រុមបុគ្គលិក ក្រុមប្រឹក្សាភិបាល និងអ្នក ស្ម័គ្រចិត្ត ក៏ដូចជានៅក្នុងការងាររបស់យើងជាមួយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់៖
  • ចម្រុះភាព និងសាមគ្គីភាព៖ ប្រកាន់យកនិងគោរពនូវភាពចម្រុះនៃមនុស្សជាតិ ដោយ មិនគិតពីនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ សាវតាវប្បធម៌ ជំនឿ អាយុ ការអប់រំ និងសមត្ថភាពរាងកាយ ឬទស្សនៈនយោបាយណាមួយឡើយ។ ប្រកាន់ជំហរសាមគ្គីភាព ជាមួយក្រុមដែលបាត់បង់ឱកាស និងប្តេជ្ញាក្នុងការផ្លាស់ប្តូរជាសមូហភាព។
  • ទំនួលខុសត្រូវ និងតម្លាភាព៖ បេ្តជ្ញាចំពោះសុចរិតភាព និងក្រមសីលធម៌។ ប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍វិជ្ជាជីវៈ និងក្រមសីលធម៌របស់ រ៉ក់។ សកម្ម និងមានទំនួលខុសត្រូវចំពោះសកម្មភាព និងលទ្ធផលរបស់ខ្លួន។ បើកចំហរ ស្មោះត្រង់ និងគួរឱ្យជឿទុកចិត្ត។
  • ពង្រឹងភាពម្ចាស់ការ៖ ធ្វើការជាមួយភាពខ្លាំងរបស់បុគ្គលដែលមានស្រាប់។ សម្រប សម្រួលបរិយាកាស ដើម្បីឲ្យគេអាចបញ្ចេញមតិ ធ្វើសកម្មភាព និងបង្កើតឱ្យមានការផ្លាស់ប្តូរ ដោយខ្លួនគេ។ បេ្តជ្ញាក្នុងការលើកកម្ពស់ឯករាជ្យភាពយូរអង្វែង និងភាពធន់របស់សហគមន៍។
  • ភាពបទបែន និងភាពច្នៃប្រឌិត៖ ប្រកាន់យកភាពវិជ្ជមាន និងប្រសិទ្ធិភាព នៅពេល មានការផ្លាស់ប្តូរ។ បទបែន និងដោះស្រាយជាមួយកាលៈទេសៈថ្មី។ ស្វែងរកភាពច្នៃប្រឌិត និងវិធីសាស្ត្រដែលថ្មីក្នុងការធ្វើការ។ គិត និងធ្វើសកម្មភាពក្នុងទម្រង់ថ្មីៗ។ បេ្តជ្ញាចិត្តក្នុងការ បន្តការរៀនសូត្រ។
  • ទំនាក់ទំនង៖ ស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់ ដើម្បីស្វែងយល់។ ទំនាក់ទំនង យ៉ាងច្បាស់លាស់ និងមានប្រសិទ្ធិភាព។ លើកកម្ពស់ការទំនាក់ទំនងទៅវិញទៅមក និង ធ្វើឱ្យប្រាកដថាអ្នកដទៃបានយល់សាររបស់យើង។
  • សកម្មនិយម៖ រក្សាការស័្មគ្រចិត្ត និងឆន្ទៈយ៉ាងមុតមាំផ្ទាល់ខ្លួន ជាចំណុចចម្បងនៅក្នុង វិធីសាស្ត្រធ្វើការរបស់ពួកយើង។ ប្រកាន់យកនូវការពឹងផ្អែកលើខ្លួនឯង ជាមធ្យោបាយក្នុងការ សម្របសម្រួលសកម្មជនឯករាជ្យ ដែលមានទំនុកចិត្ត និងភាពម្ចាស់ការ ដើម្បីធ្វើសកម្មភាព ជាមួយការគាំទ្រពី រ៉ក់ ជាជាងពឹងផ្អែកទៅលើ រ៉ក់ ទាំងស្រុង។
 
Find us on Facebook