ចក្ខុវិស័យ និងបេសកកម្ម
ចក្ខុវិស័យ
 
សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) មានចក្ខុវិស័យសម្រាប់ប្រទេសកម្ពុជា ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកស្រលាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនគេ និងរស់នៅយ៉ាងសប្បាយដោយមាន ការការពារសិទ្ធិ ព្រមទាំងទទួលការគោរពនិងទទួលស្គាល់ពេញលេញ និងស្មើភាពគ្នា ពីគ្រប់ផ្នែកនៃ សង្គម ជាពិសេសពីគ្រួសារ សហគមន៍ និងអាជ្ញាធរ។
 
បេសកកម្ម

គាំទ្រអ្នកស្រលាញ់ភេទដូចគ្នា ឱ្យមានទំនុកចិត្តក្នុងខ្លួនគេ និងដើម្បីបង្កើតបណ្តាញអ្នក ស្រលាញ់ភេទដូចគ្នាដ៏រឹងមាំទូទាំងប្រទេសកម្ពុជា តាមរយៈការចុះចងក្រង និងសកម្មភាព គៀងគរ
ធានាថាសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាត្រូវបានទទួលស្គាល់និងគោរព ហើយគ្រួសារនិង សហគមន៍យល់ និងទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា តាមរយៈការអប់រំ និងការតស៊ូមតិ។
ធានាថាអ្នកស្រលាញ់ភេទដូចគ្នាមានការរស់នៅប្រកបដោយសុវត្ថិភាព តាមរយៈការកាត់ បន្ថយការមាក់ងាយ និងការរើសអើង ព្រមទាំងពង្រឹងសាមគ្គីភាព និងវិធីសាស្ត្រការជួយ ខ្លួនឯងនៅក្នុងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា។ 
 
Find us on Facebook