អំពីយើង
 

កម្មវិធីសំខាន់ពីររបស់សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) គឺការចងក្រងសមាជិកអ្នកស្រលាញ់ភេទដូចគ្នា នៅទូទាំង ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា និងការពង្រឹងភាពម្ចាស់ការរបស់សហគមន៍អ្នកស្រលាញ់ ភេទដូចគ្នា ដើម្បីតស៊ូមតិទាមទារសិទ្ធិ និងការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងសាធារណៈជន។ កម្មវិធីរបស់ រ៉ក់ គឺផ្អែកទៅលើដំណើរការសិក្សាប្រមូលព័ត៌មាន ការចូលរួម និងការវិវឌ្ឍ។ នៅខែកុម្ភៈ ឆ្នាំ ២០១៤ បន្ទាប់ពីយើងបានចុះបញ្ជិកាជាអង្គការមិនមែនរដ្ឋាភិបាល ពួកយើងបានចាប់ផ្តើម ធ្វើការស្រាវជ្រាវខ្នាតធំមួយដើម្បីកំណត់បញ្ជាក់ និងស្វែងយល់ពីស្ថានភាពរបស់ប្រជាជន អ្នកស្រលាញ់ភេទដូចគ្នាក្នុងប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៦ យើងប្រើប្រាស់ព័ត៌មាន និងលទ្ធផល ដែលទទួលបាន ដើម្បីផ្តោតលើការសម្របសម្រួល និងពិគ្រោះយោបល់ជាមួយសមាជិកនិងដៃគូរ ក្នុងការកំណត់អាទិភាពសម្រាប់ផែនការយុទ្ធសាស្ត្រអនាគតរបស់ រ៉ក់។

ចក្ខុវិស័យ
 
សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) មានចក្ខុវិស័យសម្រាប់ប្រទេសកម្ពុជា ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកស្រលាញ់ភេទដូចគ្នា មានអារម្មណ៍រីករាយចំពោះខ្លួនគេ និងរស់នៅយ៉ាងសប្បាយដោយមាន ការការពារសិទ្ធិ ព្រមទាំងទទួលការគោរពនិងទទួលស្គាល់ពេញលេញ និងស្មើភាពគ្នា ពីគ្រប់ផ្នែកនៃ សង្គម ជាពិសេសពីគ្រួសារ សហគមន៍ និងអាជ្ញាធរ។

សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ត្រូវបានបង្កើតឡើងជាក្រុមស្ម័គ្រចិត្តមួយក្រុមនៅឆ្នាំ ២០០៩ ដោយសកម្មជនចំនួន ៩ នាក់ ដែលចូលរូមធ្វើការចងក្រង និងផ្សព្វផ្សាយសិទ្ធិសម្រាប់អ្នកស្រឡាញ់ ភេទដូចគ្នានៅកម្ពុជា។ នៅក្នុងឆ្នាំដដែលនោះ រ៉ក់ បានធ្វើការជាមួយដៃគូអ្នកស្រឡាញ់ភេទដូចគ្នា ជាច្រើននាក់ ដើម្បីសម្ពោធកម្មវិធី «សប្តាហ៍មោទនភាព» ដោយពង្រីកបន្ថែមលើកម្មវិធីមោទនភាព ប្រចាំឆ្នាំកន្លងមក ឱ្យក្លាយជាការប្រារព្ធពេញមួយសប្តាហ៍ ដែលក្នុងនោះមានកម្មវិធីអប់រំ ការកសាង សហគមន៍ និងកម្មវិធីកំសាន្ត សម្រាប់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងមិត្តភក្តិរបស់ពួកគេ។ អ្នកស្ម័គ្រចិត្ត រ៉ក់ បានបន្តការងារចងក្រងអ្នកស្រឡាញ់ភេទដូចគ្នាទូទាំងប្រទេស និងទទួលករណី ប្រឹក្សាយោបល់។

ដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អបំផុតចំពោះបេសកកម្ម និងទស្សនៈវិស័យរបស់យើង រ៉ក់ ប្រកាន់ខ្ជាប់នូវគុណតម្លៃ និងគោលការណ៍ណែនាំ សម្រាប់ក្រុមបុគ្គលិក ក្រុមប្រឹក្សាភិបាល និងអ្នក ស្ម័គ្រចិត្ត ក៏ដូចជានៅក្នុងការងាររបស់យើងជាមួយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់៖

សហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ទទួលបានការឧបត្ថម្ភចំបងពី៖


Find us on Facebook